adverise with khmeread 1

ព្រះសង្ឃវត្តស្ទឹងមានជ័យ៦អង្គព្រមសង៣០០ដុល្លារបញ្ចប់រឿង

    ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​អ្នករត់ម៉ូតូឌុប​បាន​រងរបួស​បែកក្បាល​រងរបួស​ធ្ងន់ និងរ​យាស់​សាច់​ជាច្រើន​កន្លែង ដោយសារតែ​ព្រះសង្ឃ​ជាច្រើន​អង្គ​ប្រដាប់​ដោយ​កាំបិត ដុំថ្ម និង​ដំបង​គ្រប់​ដៃ វាយ​មកលើ​ជនរងគ្រោះ​យ៉ាងដំណំ ដោយ​សង្ស័យថា​"​លួច​ទូរស័ព្ទ "​។​ក្រោយមក​ព្រះសង្ឃ​បាន​ព្រម​ចេញសង​៣០០​ដុល្លារ​បញ្ចប់រឿង​។​
     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
     ជនរងគ្រោះ​ឈ្មោះ ឃុ​ត ផៃ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នករត់ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ របួស​រយះ​ក្បាល ។​
     បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺមាន​យុវជន​ម្នាក់​បាន​ហៅ​ខ្លួន​ឱ្យ​ឌុប​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ ហើយក៏​បាន​ត្រឡប់មកវិញ​ឌុប​គេ​ចូលក្នុង​វត្ត​ដើម្បី​ទៅ​ជួប​ប្រព​ន្ឋ ហើយ​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ចាំ ។​
     ដោយសារតែ​ចាំ​យូរពេក​ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ចូលទៅ​រក រួចហើយ​ជិះ​ចេញ​មកវិញ​ស្រាប់​តែមាន​ព្រះសង្ឃ​មួយក្រុម​ប្រដាប់​ដោយ​កាំបិត ដុំថ្ម និង​ដំបង​គ្រប់​ដៃ វាយ​មកលើ​ជនរងគ្រោះ​យ៉ាងដំណំ ហើយ​ខ្លួន​បាន​ព្យាយាម​រត់គេចខ្លួន​និង​បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​។​
    បន្ទាប់ពី​ជនរងគ្រោះ​ទៅប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ និង​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​៦​អង្គ​យកមក​បុ​ស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ ។​
    ប្រភព​ពត៌មាន​បន្តថា រឿងនេះ​ទំនង​បណ្តាលមកពី​ព្រះសង្ឃ​លួច​មាន​ស្នេហា​ជាមួយ​នារី​ម្នាក់​ទើប បង្កឱ្យមាន​រឿងនេះ​កើតឡើង ដោយ​ឱ្យ​ទូរស័ព្ទ​ទៅ​នារី​ម្នាក់​ហើយក៏​ចោទថា​ជា​រឿង​លួច​ទូរស័ព្ទ​ទៅវិញ ។​
    ក្រោយមក​ព្រះសង្ឃ​បាន​ចេញសង​ថ្លៃ​ព្យាបាល​របួស​ទៅ​ជនរងគ្រោះ​ចំនួន ៣០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង  ហើយ​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​សង្ឃ​និមន្ត​មក​វត្ត​វិញ​៕​

adverise with khmeread

មតិយោបល់