adverise with khmeread 6fa06e64 09d5 4a40 b5fe af17353ffe07

រថយន្ត​ធំ​បើក​ទាំង​បំពាន​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាម​ទាំង​ព្រឹក​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ពេល​ថ្ងៃ បើក​បុក​ម៉ូតូ​ និង​កិន​ម្ចាស់​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លាម​នៅ​ចំណុច​ផ្លូវ លេខ​២០​អា ស្ថិតក្នុង​ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៩​ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្តបង្កហេតុ​ម៉ាក​ហ៊ី​យ៉ាន​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1307 ​បុក​ម៉ូតូ​ម៉ាក​ហុថ​ដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1DH-5300 ​បើក​ដោយ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ សំ រតនៈ ភេទ​ប្រុស​ អាយុ២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់ នៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ​ខណ្ឌដង្កោ។​

    ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ រុល វិ​ន​ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំយកទៅ​សាកសួរ​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់