adverise with khmeread 0

Taylor Swift និង​ហ្វូង​អ្នកគាំទ្រ​ក្តៅក្រហាយ Kayne West ដែល​សូន្យ​រូប​ក្រមួន​អាក្រាត​របស់​នាង​សម្រាប់​វីដេអូ​ចម្រៀង​ថ្មី​របស់ខ្លួន​

    ​បណ្តា​ប្រិយមិត្ត​ជាច្រើន​បាននាំគ្នា​សម្រុកចូល​រោងភាពយន្ត​ឈ្មោះ Forum ដែល​លក់​សំបុត្រ​ដាច់​អស់​នៅក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ដើម្បី​ចូល​ទស្សនាការ​បញ្ចាំង​វីដេអូ​បទ​ចម្រៀង​ថ្មី​របស់ Kanye West សម្រាប់​អ៊ា​ល់​ប៊ុ​ម The Life of Pablo ជាមួយនឹង​បទ​ដ៏​និយម "Famous" ។​

​    ​បទ​ចម្រៀង​មួយ​បទ​នេះ​បាន​ទទួលរង​ការរិះគន់​ពី Taylor Swift និង​ក្រុម​អ្នកគាំទ្រ​របស់​នាង បន្ទាប់ពី​តារាចម្រៀង​រ៉ែ​ប​មកពី​ទីក្រុង​ស៊ីកា​ហ្គោ​រូបនេះ​បាន​អះអាងថា នាង​មាន​ភាពជោគជ័យ​ដោយសារតែ​ក្រោយពី​គាត់​បាន​ឆក់យក​ក្បាល​មីក្រូហ្វូន​ពី​នាង​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់ MTV Music Awards កាលពី​ឆ្នាំ ២០០៩ ។​

​    ​ខណៈដែល​ក្រុម​អ្នកគាំទ្រ​របស់ Swift បាន​ថ្កោលទោស​អត្ថបទ​ចម្រៀង​មួយ​នេះ West និង​ភរិយា​របស់គាត់ Kim Kardashian បាន​អះអាងថា​វីដេអូ​ផ្តិត​យក​រូបអាក្រាត​របស់ Swift មួយ​នេះ​បានផ្តល់​ពរជ័យ​ទៅ​នាង​វិញ​ទេ​។​

​    ​នៅក្នុង​វីដេអូ​ចម្រៀង​ដែល​យើង​អាច​មើលឃើញ​ទាំងនេះ គឺ​គ្រាន់តែ​ជា​រូប​ក្រមួន​អាក្រាត​ដែល​ដេក​តម្រៀប​គ្នា​ពាសពេញ​គ្រែ​តែប៉ុណ្ណោះ ក្នុងនោះ​ក៏មាន​រូប​ក្រមួន​លោក Donald Trump និង​តារា​ល្បីៗ​ច្រើន​រូប​ទៀត​ផងដែរ​។ ជារួម​វា​គឺជា​ការ​បំភ័ន្ត​ភ្នែក​ទាំងស្រុង ដែល​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ជាមួយនឹង​ចលនា​មនុស្ស​កម្រើក​ពីរ​បីនាក់​ប៉ុណ្ណោះ​នៅក្នុង​វីដេអូ​ដែលមាន​រយៈពេល ៣​និង​១៦​វិនាទី​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់