adverise with khmeread 1

​តារា Playboy ដែល​បាន​អះអាងថា បាន​ដេក​ជាមួយ Ronaldo ផុស​វីដេអូ​អបអរ​ឈី​លី​ស្ទើរ​ចេញ​អស់រលីង​

​    ​នាង Daniella Chavez វ័យ ២៩ ឆ្នាំ​បាន Upload វីដេអូ​ឃ្លី​ប​ដ៏​ព្រឺព្រួច​មួយ​បន្ទាប់ពី​ឈី​លី​បាន​បំបាក់​កូ​ឡុំ​ប៊ី ២-០ កាលពី​ថ្ងៃទី ២៣ ខែមិថុនា​កន្លងទៅ​។​

​    ​វីដេអូ​សិច​ស៊ី​មួយ​នេះ​បង្ហាញ​ពី​ស្រី​ស្អាត​សក់​ពណ៌​ទង់ដែង​បាន​ល្បួង​ចិត្ត​អ្នកគាំទ្រ​ឈី​លី​មួយ​ប្រទេស​ដោយ​ស្លៀកពាក់​ជាមួយ​ទង់ជាតិ​ដែល​ប៊ិះ​នឹង​ចេញ​គល់​ដោះ​។​

​    ​តារា​ដ៏​មាន​សម្រស់​ស្រស់ស្អាត​មួយរូប​នេះ​ដែល​ទទួលបាន​រហស្សនាម "​មិត្តស្រី Copa America" ដោយសារ​ព័ត៌មាន​ក្នុងស្រុក និង​ដែល​ភាគច្រើន​ប្រកប​អាជីព​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក បានធ្វើឱ្យ​កក្រើក​ពេញ​បណ្តាញសារព័ត៌មាន​កាល​ពី​ខែមិថុនា​ឆ្នាំមុន​ដោយ​នាង​បាន​អះអាងថា បាន​ដេក​ជាមួយ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់ កីឡាករ Cristiano Ronaldo ខណៈ​គាត់​នៅមាន​ទំនាក់ទំនង​ជាមួយ Irina Shayk នៅឡើយ​។​

​    ​នាង​បាន​និយាយ​ទាក់ទង​នឹង​រឿងនេះ​ថា "Cristiano ពិតជា​អៀន​ខ្លាំងណាស់​នៅ​គ្រា​ដំបូង ប៉ុន្តែ​នៅពេលដែល​គាត់​រឹង​ពឹង​បន្តិច គាត់​បាន​ក្លាយជា​បុរស​ពិតៗ​។ ទោះយ៉ាងណា​ខ្ញុំ​នៅតែ​ធ្វើឱ្យ​គាត់​ភិតភ័យ​ដដែល​! គាត់​ស្រឡាញ់​ខ្ញុំ គ្រាន់តែ​គាត់​មិន​ចង់បង្ហាញ​ចេញមក​"​។​

​    ​នាង​បាន​បញ្ជាក់ថា បំណង​តែមួយគត់​របស់​នាង​គឺ​រួមភេទ​ជាមួយ Ronaldo ប៉ុន្តែ​អារម្មណ៍ Ronaldo មិន​ដូច​នាង​ទេ ព្រោះ​គាត់​មាន​មនុស្ស​ស្រី​ត្រូវ​ស្រឡាញ់​ច្រើនជាង​នេះ​។​

​    ​កាលពី​ឆ្នាំ ២០១៥ តារា​សិច​ស៊ី​សក់​ពណ៌​ទង់ដែង​រូបនេះ​បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃ​ខួបកំណើត​មិត្ត​ប្រុស​របស់​នាង នាង​បាន​រួមភេទ​គ្នា​បីនាក់ (Threesome) សម្រាប់​ថ្ងៃ​ពិសេស​នោះ​៕

 

adverise with khmeread
ប្រភព៖ Daily Star

មតិយោបល់