adverise with khmeread 4755f4c7 c851 4562 88b6 755e0eabba8b

ប្រមូល​ជនអនាថា​ និង​ពួក​ជក់​ថ្នាំញៀន​២១​នាក់​បញ្ជូនទៅ​សង្គមកិច្ច​

    ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​បើក​យុទ្ធនាការ​ប្រមូល​ក្រុម​ជន​​ជក់​ថ្នាំញៀន​និង​ជនអនាថា ២​កន្លែង បាន​ចំនួន​២១​នាក់​រួច​រៀបចំ​បែបបទ​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ធ្វើការ​អប់រំ​។​

    ប៉ូលិស​និយាយថា លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី​២៥ ​មិថុនា កម្លាំងចម្រុះ​បាន​ចុះ​ប្រមូល​ក្រុម​ជន​ខាងលើ​នៅ​ចំណុច​ប្លុក​ផ្សារ​សូរិយា​មូល សង្កាត់​ផ្សារ​ថ្មី​៣ ប្រមូលបាន​មនុស្ស​១១​នាក់​ (​ស្រី​៥​នាក់​)​។​

    លើក​ទី​២​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃអាទិត្យ​ទី២៦ ខែមិថុនា ឆ្នាំ​២០១៦​ បាន​ចុះ​ប្រមូល​ជនអនាថា ​និងជន​ជក់​ចាក់​ថ្នាំញៀន នៅ​ប្លុក​តាន់​ប៉ា ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​៣​បាន​ចំ​នួ​១០​នាក់​(​ស្រី​២​នាក់​)​។ សរុប​ទាំង​២​កន្លែង​បាន​ ចំនួន២១​នាក់ បញ្ជូនទៅ​សាលាខណ្ឌ​រួច​បំពេញបែបបទ​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ៕

adverise with khmeread

មតិយោបល់