2 13

អាហ្វ្រិក​ចោទ​ចិន​លក់​សាច់មនុស្ស​ញាត់​កំប៉ុង ចិន​បដិសេធ​

    ​រដ្ឋាភិបាល​ចិន​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ច្រានចោល​របាយការណ៍ ដែលថា​ខ្លួន​លក់​សាច់មនុស្ស​បន្លំ​ធ្វើ​សាច់គោ​ទៅ​ហាង​គ្រឿងទេស​នៅ​ប្រទេស​អាហ្វ្រិក​។​

​    ​រដ្ឋាភិបាល​ចិន​បាន​បង្ខំចិត្ត​ចេញមុខ​ឆ្លើយតប បន្ទាប់ពី​អាហ្វ្រិក​មួយចំនួន​បាន​ចោទ​ប្រកាន់ខ្លួន ដោយ​បង្ហោះ​រឿងនេះ​នៅលើ Facebook ដែល​ចេញពី​ឈ្មោះ Barbara Akosua Aboagye ក្នុង​ផុស​មួយ​និង​មាន​អ្នក​ស៊ែរ​រហូតដល់​ទៅ ២៦.១៦៨ ដង​។​

​    ​វេ​ប​សាយ​អាហ្វ្រិក​ខាងត្បូង Msanzi Live និង Daily Post បានចេញ​ផ្សាយ​រួចមក​ដែរ អំពី​ការនាំចេញ​សាច់មនុស្ស ដោយ​ពួកគេ​បកស្រាយ​ថា​ដោយសារ​កំណើនប្រជាជន​កើន​ខ្លាំង​នៅ​ចិន ជាហេតុ​មិនមាន​កន្លែង​បញ្ចុះសព​ទើប​ធ្វើ​រឿង​បែបនេះ​។​

​    ​ឯកអគ្គរដ្ឋទូត​ចិន​នៅ​ប្រទេស​ហ្សំ​ប៊ី​បាន​និយាយថា "​នេះ​គឺជា​ការ​ព្យាបាទ​បង្កាច់បង្ខូច​ទាំងស្រុង ដែល​រឿងនេះ​ពិតជា​មិនអាច​ទទួលយក​បានឡើយ​សម្រាប់​ពួកយើង​។ យើង​សូម​សម្ដែង​នូវ​កំហឹង​យ៉ាងខ្លាំងបំផុត​របស់​ពួកយើង និង​ថ្កោ​ទោស​យ៉ាងខ្លាំង​លើ​អំពើ​បែបនេះ​"​។​

​    ​ចិន​បាន​បណ្តាក់ទុន​យ៉ាងច្រើន​លើ​ប្រទេស​ហ្សំ​ប៊ី ជាពិសេស​ឧស្សាហកម្ម​រុករក​រ៉ែ យ៉ាងណាមិញ​សេដ្ឋកិច្ច​របស់ខ្លួន​ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដល់ក​ម្មករ​នៅក្នុង​ប្រទេស​នេះ ជាមួយ​រោងចក្រ​ជាច្រើន​គ្រោង​ផ្អាក​ដំណើរការ​ផលិតកម្ម​៕

ប្រភព៖ Independent

មតិយោបល់