adverise with khmeread 2e8b7808 1e62 471e 9f6f 71dbedc8fa01

អាវុធហត្ថ​ក្រុង​ដូន​កែវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​

    តាកែវ ៖ កម្លាំង​អាវុធហត្ថ​ក្រុង​ដូន​កែវ បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​ស្ថិតនៅ​ចំណុច ផ្ទះសំណាក់​ភូមិ​ធម្មជាតិ ស្ថិតនៅ​ភូមិ​អូរ​ស្វាយចេក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១-​ឈ្មោះ​ ឆាយ វណ្ណា ភេទប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ ស្រុក​អង្គរជ័យ ខេត្តកំពត មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ​ ម៉ុក សោ​ភ័ណ្ឌ ភេទប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ ស្រុក​អង្គរជ័យ ខេត្តកំពត​ និង​៣-​ឈ្មោះ សាវ័ន មុន្នី​ដេ​ត ភេទ​ប្រុស អាយុ២៤​ឆ្នាំ ទីលំនៅ ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ។​

    កម្លាំង​អាវុធហត្ថ​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ១.៥៥៥​ក្រាម​, ២. ទូរស័ព្ទដៃ ចំនួន​០៣​គ្រឿង​, ៣. ជញ្ជីង​ចំនួន​០១​គ្រឿង​, ៤. ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​០១​ដើម​, ៥. កាបូបដៃ​ចំនួន​០១, ៦. ប្រាក់​ខ្មែរ​ចំនួន ១២​ម៉ឺន​រៀល និង​សំភារៈ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដូន​កែវ បាន​កសាង​សំណុំរឿង បញ្ចូនទៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់