សៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធជាមួយសារធាតុញៀនចំនួន៣លើកជាប់ៗគ្នា ដោយធ្វើការឃាត់ខ្លួនមនុស្ស ប្រុស-ស្រី ចំនួន១៣នាក់ ស្ថិតនៅចំណុច ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ចំនួន០២លើក និងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាបចំនួន០១លើកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ជូនទៅតុលាការនាថ្ងៃស្អែកនេះ។
ប្រតិបត្តិការខាងលើនេះ កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ១. ម្សៅក្រាមពណ៌សថ្លា ចំនួន៣១កញ្ចប់ ដែលមានទម្ងន់ស្មើ ៤១.១៤ក្រាម, ២. ទូរស័ព្ទដៃ ចំនួន១៥គ្រឿង និង៣. ជញ្ជីងចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
