adverise with khmeread 4b3910ea d7e5 47da bd6d 0050d640596b

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ជាមួយ​ថ្នាំញៀន​១៧​កញ្ចប់​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ស្ថិតនៅ​ចំណុច ភូមិ​តា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​នៅវេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​១. ឈ្មោះ ​ម៉ាត់ សេន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​, ២. ឈ្មោះ​ សុះ ហ្គោ​សាលី ភេទ​ប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​ច្រក​រមៀត ឃុំ​អី​ឬ​ស្សី ស្រុក​កំពង់ ត្រឡាច ​និង​៣. ឈ្មោះ​ សឹម ម៉ា​រី ភេទ​ស្រី អាយុ២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្តាម ឃុំ​កំពុង​លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល។​

    ប្រតិបត្តិការ​នេះ​កម្លាំង​អាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១៧​កញ្ចប់​, ២. ទូរស័ព្ទដៃ ចំនួន​០៣​គ្រឿង​, ៣. ម៉ូតូ​ចំនួន​០១​គ្រឿង​, ៤. ប្រាក់រៀល​ចំនួន ១៤.០០០ រៀល​, ៥. ប្រាក់​ដុល្លា​ចំនូ​ន ០២ ដុល្លារ​, ៦. ដែកកេះ ចំនួន០៣
​និង​៧. កូន​ក​ន្ទ្រៃ​ចំនួន ០១។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់