adverise with khmeread Chelsea boss wants 'ambition'

គ្រូបង្វឹក Chelsea ចង់​ឲ្យ​កូនក្រុម​បង្ហាញ​ម​ហិ​ច្ឆិ​តា​ពេល​លេង​នៅ​ដី Man Utd

លោកគ្រូ​បង្វឹក Guus Hiddink និយាយថា ក្រុម​របស់គាត់​ត្រូវតែ​បង្ហាញ​មិ​ហិ​ច្ឆិ​តា​របស់ខ្លួន​ពេល​លេង​ជាមួយ​ក្រុម​បិសាច​ក្រហម​នៅ​ទឹកដី Old Trafford នា​ត្រី​ថ្ងៃ​ចន្ទ​នេះ​។​

​ក្រុម​តោ​ខៀវ Chelsea ទើបតែ​ឈ្នះ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងជំនួប​ប្រាំ​ប្រកួត​ចុងក្រោយ ខណៈ Man Utd បានទទួល​បរាជ័យ​បី​ប្រកួត​ជាប់​គ្នា​នៅក្នុង​លី​ក​។ គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​និយាយថា "​រាល់​ការប្រកួត​ជាមួយ​ក្រុម Manchester United គឺជា​ការប្រកួត​ធំ ប៉ុន្តែ​ពិតណាស់​ការប្រកួត​លើក​នេះ​គឺ​ពិសេស​ជាងគេ​"​។ រូបគាត់​បាន​បន្តទៀត​ថា "​ខ្ញុំ​សង្ឃឹមថា យើង​អាច​បង្ហាញ​ម​ហិ​ច្ឆិ​តា​នៅ Old Trafford ដូច​ការប្រកួត​ជាមួយ Watford ដែរ​"​។​

​ក្រុម​មកពី​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​នឹង​អវត្តមាន​កីឡាករ Costa ដោយសារ​ជាប់​ពិន័យ បន្ទាប់ពី​ទទួលបាន​កាត​លឿង​ទី​ប្រាំ​ក្នុង​រដូវ​កាល​នេះ​៕

adverise with khmeread

មតិយោបល់