adverise with khmeread Ad 210850950

លទ្ធផល​ញៀន​លេង​ហ្គេម​អត់​ស្គាល់​ការសិក្សា ចុងក្រោយ​កម្ម​តបស្នង​មកវិញ​

    ​ជើង​របស់​យុវជន​ម្នាក់​បានចាប់ផ្ដើម​រលួយ បន្ទាប់ពី​លេង​ហ្គេម​អន​ឡាញ ៦ ថ្ងៃ​ជាប់​គ្នា ដោយ​មិន​ស​ម្អា​ត់​ខ្លួន​។​

​    ​ក្មេង​ជំទង់​វ័យ ១៩ ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា​រត់​ចេញពីផ្ទះ ដូច្នេះ​គាត់​អាច​លេង​ហ្គេម​នៅ​ហាង​កាហ្វេ​អ៊ី​ន​ធឺ​ណេ​ត​មួយ​។​

​    ​បន្ទាប់ពី ៦ ថ្ងៃ​នៃ​ការលេង​ហ្គេម​អន​ឡាញ គាត់​បាន​ដួល​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​ទីក្រុង​ហាង​ចូ​វប្រ​ទេស​ចិន និង​ត្រូវ​រកឃើញ​ដោយ​ប៉ូលិស​។ មន្ត្រីប៉ូលិស​បាន​និយាយថា​ជើង​របស់គាត់​បានចេញ​ឈាម និង​ឆ្លង​មេរោគ និង​មាន​ក្លិនស្អុយ​។​

​    ​ក្មេង​ជំទង់​រូបនេះ​បាន​ប្រាប់​ប៉ូលិស​ថា គាត់​បាន​ចំណាយលុយ​លេង​ហ្គេម​ទាំងអស់ ហើយ​គាត់​មិនបាន​ហូប​អី​ប៉ុន្មាន​ថ្ងៃ​ហើយ​។​

​    ​មន្ត្រីប៉ូលិស​បាន​ប្រាប់​ឪពុក​ជនរងគ្រោះ​ថា ជើង​របស់គាត់​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដែល​អាច​សម្លាប់​គាត់​បាន​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់