adverise with khmeread 0

​វិភាគយូរ៉ូ ២០១៦៖ អាល្លឺម៉ង់​រំពឹង​ស៊ី​ស្លូ​វ៉ា​គី​មិនឱ្យ​សាំ​ដល់​វគ្គ​ថែម​ម៉ោង​

​    ​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ឡើងមក​វគ្គ ១៦ ក្រុម​ចុង​ក្រោយនេះ ដោយបាន​បញ្ចប់​ក្នុង​ពូ​ល C នៅ​ចំណាត់ថ្នាក់​លេខ ១ ដែលមាន​ពិន្ទុ​ស្មើនឹង​ប្រទេស​ប៉ូឡូញ​។ ស្ទាំង​ដែក​អាល្លឺម៉ង់​បានធ្វើ​ដំណើរ​នៅលើ​ផ្លូវ​ដ៏​វែងឆ្ងាយ​មកដល់​វគ្គ​នេះ​គឺ​ដើម្បី​ឈ្នះ​យូរ៉ូ​បន្ទាប់ពី​ឈ្នះ World Cup កាលពី​ឆ្នាំ ២០១៤ ហើយ​នៅក្នុង​រាត្រី​នេះ ពួកគេ​នឹង​ត្រៀម​រួចរាល់​ដើម្បី​បញ្ជូន​ស្លូ​វ៉ា​គី​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ​។

​    ​ជា​ជម្រើសជាតិ​ដ៏​ក្លាហាន ដែលមាន​កម្លាំង​ការពារ​ដ៏​រឹងមាំ​របស់ Skrtel និង​បុរស​លេង​បាល់​ដូច​ចេះ​សីល Hamšík ស្លូ​វ៉ា​គី​បានបង្ហាញ​ពី​ភាព​មិនចេះ​ចុះចាញ់ តាមរយៈ​ការបំបាក់​រុស្ស៊ី ២-១ បន្ទាប់ពី​ចាញ់​វែ​ល​នៅ​ចុង​ម៉ោង ២-១​។ ពួកគេ​ក៏បាន​តទល់​ជាមួយ​ក្រុម​ខ្លាំង​អង់គ្លេស​ដោយបាន​បញ្ចប់​ដោយ​លទ្ធផល ០-០ ផងដែរ ហើយ​ពួកគេ​ក៏​អាច​នឹង​រះ​ម្តងទៀត​ក្នុង​រាត្រី​នេះ​។ ដោយ​មិនទាន់​ភ្លាត់​សូម្បី​តែមួយ​គ្រាប់ តើ​អាល្លឺម៉ង់​អាច​រក្សា​លទ្ធផល Clean Sheet និង​ឆ្លងទៅ​វគ្គ​បន្ទាប់​បានដែរ​ឬទេ​?

​    ​* ការពិត​មួយចំនួន​សម្រាប់​ការប្រកួត​នេះ​
​    ​- អាល្លឺម៉ង់​ស៊ុត​បានតែ ៣ គ្រាប់​ប៉ុណ្ណោះ​នា ៣ ប្រកួត​ចុងក្រោយ​។​
​    ​- ស្លូ​វ៉ា​គី​អាច​ទប់​បាន​ត្រឹម ០-០ ជាមួយ​អង់គ្លេស​ដើម្បី​ធានា​កៅអី​មក​វគ្គ ១៦ ក្រុម​ចុង​ក្រោយនេះ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ពួកគេ​កម្រ​គំរាមកំហែង​គូប្រកួត​ណាស់​។​
​    ​- អាល្លឺម៉ង់​មាន​យក្ស ២ រូប​នៅ​ផ្នែក​ការពារ​គឺ Boateng និង Hummels ដែលជា​ដៃគូ​ដ៏​ល្អ​ខណៈ​ស្ទាំង​ដែក​មិនទាន់​ភ្លាត់​គ្រាប់​បាល់​ទេ​។​

​    ​
​    ​រឿង​មួយ​ដែលជា​ទូទៅ​តែងតែ​កើតឡើង​នោះ​គឺ ប្រសិនបើ​អាល្លឺម៉ង់​បិទ​បានល្អ នោះ​ពួកគេ​នឹង​ប្រយុទ្ធ​មុត​ស្រួច​។ Müller មិនបាន​ប្រយុទ្ធ​បានល្អ​ដូចដែល​លោក Löw បាន​រំពឹងទុក ខណៈ Götze នៅ​ខ្វះ​ជំនឿ​ចិត្ត​នៅឡើយ​។ នាពេល​ចុង​ក្រោយនេះ អាល្លឺម៉ង់​បាន​ពឹងពាក់​ទៅលើ Mario Gomez ដែល​បាន​លេង​បាន​យ៉ាង​ល្អ​កាលពី​ជំនួប​ជាមួយ​អៀរ​ឡង់​ខាងជើង​។​

​    ​ទស្សនៈ​៖ អាល្លឺម៉ង់​ឈ្នះ​ត្រឹម ៩០ នាទី មិន​ថែម​ម៉ោង ឬ គូ​នេះ​ស៊ុត​ចូលគ្នា​ក្រោម ៣ គ្រាប់​៕

adverise with khmeread

មតិយោបល់