adverise with khmeread F1d0093b 22b9 4e51 ade4 54ba803dcdea

ចោរប្លន់​យក​ម៉ូតូ​បាន​ដូរ​លេខ​ និង​ប៉ះ​កង់​បែក​,​ ម្ចាស់​ឃើញ​យកបាន​ម៉ូតូ​វិញ​

    ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ បាន​ក្រុមចោរ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ភ្លើង​ខ្លី​មួយ​ដើម​ និង​ដប​សាំង​ដេញ​វាយ ​និង​ភ្ជុង់​បាញ់​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​១​យប់ លុះ​ព្រឹក​ឡើង​ម្ចាស់​ជិះ​ម៉ូតូ​ដើររក​ឃើញ​ពួកចោរ​កំពុង​ប៉ះ​កង់​ក៏​ស្រែក​ឆោឡោ​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​ហើយ​ជនសង្ស័យ​ភ័យ​រត់​គេចខ្លួនបាត់​។​

    ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩ និង​១០នាទី​ព្រឹក​ថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ​២០១៦​នៅ​ចំណុច​មុខ (​មុខ​ហ្គេ​ន​ភ្នំពេញ​)​ ផ្លូវ​ហ្គេ​ន​ភ្នំពេញ​ក្រុមទី​៨ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

    ជនរងគ្រោះ​ឈ្មោះ យន់​ ឆៃ​យ៉ា ភេទ​ប្រុស​ អាយុ២០ឆ្នាំមាន​មុខរបរ​កម្ម​ករ​ចាក់​សាំង​ក្រុមហ៊ុន​តេ​លា​មាន​ទីលំនៅ​ភូមិ​ព្រេ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ​ចំណែកឯ​បងប្អូនជីដូន​មួយ​ដែល​រួម​ដំណើរ​ជាមួយ​ឈ្មោះ ​សាំង ពុ​យ ​ភេទ​ប្រុស ​អាយុ២១​ឆ្នាំ​ មានមុខ​ដូចគ្នា​ស្នាក់នៅ​ភូមិ​ជាមួយគ្នា​មាន​ទីលំនៅ​ភូមិ​ពាម ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ចំណែក​ម៉ូតូ​ដែល​ក្រុម​ប្លន់​យក​មិនបាន​សម្រេច​នោះ​ម៉ា​កនិច​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CO-3698​ ហើយ​ក្រោយ​ប្លន់​យកទៅ​បាន​កាច់​ស្លាក​លេខ​ចាស់​ចោល​ដោយ​ចាប់​ស្លាក​លេខ​ថ្មី កំពង់ចាម 1E-5064 វិញ​។​

    ស្ត្រី​ជា​ម្តាយ​ជនរងគ្រោះ​ឈ្មោះ ពេជ្រ  ធី អាយុ​៤៧​ឆ្នាំ ​បានឱ្យដឹងថា នៅវេលា​ម៉ោ​១១ និង​២០​យប់​ថ្ងៃទី២៤ ខែមិថុនា​រូបគាត់​មាន​អា​ការៈមិន​ស្រួលខ្លួន​ហើយ​រូបគាត់​បាន​ប្រើ​កូន​ជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​២​នាក់​បងប្អូន​ជីដូនមួយ​ឱ្យទៅ​ទិញ​ថ្នាំ​នៅ​ម្តុំ​ផ្សារ​ព្រែក​ព្នៅ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពាន​លោក​ឧ​ញ្ញ៉ា​លី​យ៉ុង​ផាត់​ក្នុងទិសដៅ​ពី​កើតមក​លិច​។​

    លុះ​មកដល់​ចំណុច​គល់ស្ពាន​ត្រើយ​ខាងលិច​ក្រុមទី​៣​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​ ស្រាប់​ជួប​ និង​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ា​កបាន​យក​ដប​សាំង​គប់​មកលើ​ពួកគេ​ទាំង​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​បណ្តាលឱ្យ​ដួល​ហើយ​ក្រុម​ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជុង​បាញ់​គំរាម​មួយ​គ្រាប់​ធ្វើឱ្យ​ជនរងគ្រោះ​ភ័យ​រត់ចោល​ម៉ូតូ​។ ក្រោយមក​ក្រុម​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។

    លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​ទាំង​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ដើររក​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយប៉ាក ខណៈពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​ឃើញ​ម៉ូតូ​រស់​ខ្លួន​នៅ​កន្លែង​ជាង​ប៉ះ​កង់​ហើយ ក៏​បាន​ឈប់​ម៉ូតូ​សួរ​ជាង​ថា​ម្ចាស់​ម៉ូតូ​ដែល​កំពុង​ប៉ះ​កង់​ទៅណា​?

    ភ្លាមៗ​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​១​ដើម​មិន​ស្គាល់​ម៉ាក​ភ្ជុង់​គំរាម​ជនរងគ្រោះ​ម្តងទៀត ភ័យ​រត់ចេញ​ស្រែក​ឆោឡោ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកធ្វើដំណើរ​ឈប់​ឃើញ​កកកុញ។ ពេលនោះ​ជនសង្ស័យ​ភ័យ​រត់​ចូល​ព្រៃ​និង​បឹង​ក្បែរ​នោះ​បាត់​តែម្តង​។​

    ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​មក​ប៉ុស្តិ៍​ស្វាយប៉ាក​ដើម្បី​សួរនាំ​និង​ធ្វើឯកសារ​ប្រគល់​ម៉ូតូ​ឱ្យ​ជនរងគ្រោះ​យក​ត្រឡប់ទៅផ្ទះ​វិញ​៕

adverise with khmeread

មតិយោបល់