ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះលេខ៩៨ ផ្លូវ៦៤២ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង១២និង៣០នាទី ហើយបញ្ជូនទៅតុលាការស្អែកនេះ។
ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់ ១ -ឈ្មោះ ណា អូន ហៅ ហួច ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់តាំងឆាយ ស្នាក់នៅផ្ទះកើតហេតុ និង២ -ឈ្មោះ គុយ សុភារុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។
ដកហូតវត្ថុតាងរួមមាន ៖ -ក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ០១កញ្ចប់ថង់តូច និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួម និងវត្ថុតាងប្រគល់ជូនប៉ូលិសការិយាល័យប្រឆាំងគ្រឿង ញៀន រាជធានីភ្នំពេញចាត់ការបន្ត ហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះ៕
