adverise with khmeread 98395d4c 6e1d 4d5c add1 345e9d184200

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​នៅ​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កើ​ត​ឡើង​នា​ថ្ងៃទី​២៦ ​មិថុនា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង៥ ​និង​២០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ ត្រពាំង​ពើ​ក ឃុំ​ពើ​ក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ផ្លូវជាតិ​លេខ​៤​ បណ្ដាល​ឱ្យ​ស្លាប់​១​នាក់​ប្រុស របួសធ្ងន់​២​នាក់​ប្រុស ខូច​ម៉ូតូ​០២​គ្រឿង។​

    ប៉ូលិស​បានឱ្យដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ​ និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក PULSAR ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1 FW. 5003 អ្នក​បើ​កបរ​ដោយ​ឈ្មោះ ញឹម សុវណ្ណ​មុនី ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ណង​ស្រាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ និស្សិត បាន​បើក​មកពី​ទិស​ខាង​លិចទៅ​កើត (​ក្រុងព្រះសីហនុ-ភ្នំពេញ)​។​

    លុះដល់​ចំណុច​ខាងលើ ​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C 125 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​ 1AV-9707 បើកបរ​ដោយ​ឈ្មោះ ​ចឹក មាន ភេទ​ប្រុស​ អាយុ៥៤ឆ្នាំ ស្លាប់​នៅ​កន្លែង​កើត​ហេ​តុ ស្នាក់នៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​មុខរបរ​កម្មករ បាន​ឌុប​ឈ្មោះ ​មាស អ៊ី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ​យឹ​ង​ ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្ដាល ​មុខរបរកម្មករ ម៉ូតូ​គ្មាន​មួកសុវត្ថិភាព​ទាំង​២​នាក់, មាន​កញ្ចក់, ​បើ​ក​ឆ្លងថ្នល់​ពី ទិស​ខាងត្បូង​ទៅ ជើង​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ និង​របួស​នៅ​កន្លែងកើតហេតុ​។​

    បើតាម​ការសន្និដ្ឋានរ​បស់​ប៉ូលិស​ថា ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ​C125 ឆ្លងថ្នល់​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​អ្នកបើកបរ​ PULSAR​ ក្នុង​ល្បឿន​លើ​ន​ក្នុង​ទីប្រជុំជន​។​

​    ចំពោះ​សាកសព កម្លាំង​ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី​។​​ ចំណែក​មធ្យោបាយ​ជំនាញ​យកមក​រក្សាទុក​នៅ​អ​ធិ​រដ្ឋា​ន​នគរបាល​ស្រុក​អង្គស្នួល​។​ ​ក្នុង​ករណីនេះ​កម្លាំង​ជំនាញ​បាន​វាស់វែង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់