adverise with khmeread 4eda34d9 be2e 4439 8c6b 62cc66bbc14c

បុរស​ជនជាតិ​កាណាដា​ដេក​ស្លាប់​ក្នុង​សណ្ឋាគារ ​Homtoun

    ភ្នំពេញ ៖ បុរស​ជនជាតិ​កាណាដា​ម្នាក់​ដេកស្លាប់ ត្រូវបាន​គេ​ដឹង​នៅវេលា​ម៉ោង​៥ ​និង​៣០​ទី​ថ្ងៃទី​២៦ ​មិថុនា​ ឆ្នាំ​២០១៦ ​នៅ​សណ្ឋាគារ​ Homtoun បន្ទប់​លេខ​២០៨​ ក្រុម​១៩ ភូមិ​៥ សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ បើតាម​ការស្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ស្លាប់​ដោយសារ​គាំងបេះដូង។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ ​BAINS VINNY ប្រុស​កើត​នៅ​ថ្ងៃទី​២០ ​វិច្ឆិកា​ ឆ្នាំ​១៩៧៣​ លេខ​លិខិតឆ្លងដែន​ QJ973098 មុខរបរ​ភ្ញៀវ​ទេសចរណ៍ ចូល​កម្ពុជា​២១ ​មិថុ​នា ​ឆ្នាំ​២០១៦​ តាម​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចូល​សណ្ឋាគារ​នៅ ​ថ្ងៃទី​២៥​ មិថុនា ​ឆ្នាំ​២០១៦​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ជួល​បន្ទប់​២០៨ ​ជាមួយ​មិត្តស្រី​ខ្មែរ​ ​ហើយ​មិត្តស្រី​ធុញ​ជនរងគ្រោះ​ដេក​ស្រមុក​ពេក​ក៏​ដើរ​ចេញមក​ចុច​ទូរស័ព្ទ​ខាងក្រៅ​។ លុះដល់​ម៉ោង​៥​ និង​៣០​ដើរចូល​បន្ទប់​វិញ​ទើប​ដឹងថា​ស្លាប់​។ ក្រោយមក​ក៏​ទៅប្រាប់​ម្ចាស់​សណ្ឋាគារ​ហើយ​ទៅ​រាយការណ​៦​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍។​

    តាម​ការសន្និដ្ឋាន​ឆ្លងតាម​ការពិនិត្យ​សព ​និង​សាក្សី​សព​ ស្លាប់​ដោយសារ​គាំងបេះដូង​ និង​មាន​ជំ​ងឹ​ទឹកនោមផ្អែម សព​ដា​ក់នៅ​មន្ទី​ពេទ្យរុស្ស៊ី៕

adverise with khmeread

មតិយោបល់