adverise with khmeread 007b23fd be6a 4194 81fd eac4752cc503

ឃាត់​បុរស​យួន​ម្នាក់​យក​កាំបិត​ចាក់​យួន​ម្នាក់ទៀត​ធ្លាយ​ពោះ​

    កណ្តាល ៖ បុរស​ជនជាតិ​យួន​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បន្ទាប់ពី​ទិញ​ស្រា​បៀរ​១​កេស​ផឹក​ស៊ី​ជាមួយ​ជនរងគ្រោះ​ ហើយ​បាន​ទាស់​ពាក្យសំដី​គ្នា ហើយ​ជនរងគ្រោះ​ដេញ​វាយ​ជនសង្ស័យ​រហូតដល់​ផ្ទះ​ទើប​ធ្វើឱ្យ​ជនសង្ស័យ​ទ្រាំ​មិនបាន​យក​កូនកាំបិត​ចាក់​ធ្លាយ​ពោះវៀន​តែម្តង​។​

    អំពើហិង្សា​នេះ​កើតឡើង​កាលពី​ម៉ោង​ប្រហែល​១០​ និង​៥​នាទី​យប់​ថ្ងៃទី​២៥​ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ  ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ​ង្វៀង យ៉ាំ​ង​ផាប ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជា​ជនជាតិ​យួន​មានមុខរ​បរជាក​ម្មក​រ​សំណង់​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ​វ៉ាង សុក​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ជនជាតិ​យួន​ដូចគ្នា មាន​មុខរបរ​កម្មក​រ​សំណង់ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា​។​

    ប៉ូលិស​បន្តថា ដំបូង​ជនសង្ស័យ​និង​ជនរងគ្រោះ​បន្ទាប់ពី​ធ្វើ​សំណង់​ហត់នឿយ​រួច​នោះ ក៏បាន​បបួលគ្នា​បន្ថែម ចំនួន​២​នាក់​ទៀត ទិញ​ស្រា​បៀរ​ចំនួន​១​កេស​ផឹក​ស៊ី​លេង​។​

    ខណៈ​កំពុង​ផឹក​នោះ​ស្រាប់តែ​មានទំនាស់​ពាក្យ​ដី​ និង​គ្នាប៉ុន្តែ​២​នាក់​ផ្សេងទៀត​មិនមាន​ទំនាស់​ទេ ដោយ​ជជែក​គ្នា​តឹងសរសៃករ​រៀងៗ​ខ្លួន ទើប​បណ្តាល​ឱ្យ​ជនរងគ្រោះ​ខឹងច្រឡោត​ស្ទះ​មក​វាយ​ជនសង្ស័យ។​

    ចំណែក​ជនសង្ស័យ​ដោយ​ខ្លួន​មាន​មាឌតូច​ជាង​ជនរងគ្រោះ​ក៏​រត់ចេញ​ទៅផ្ទះ ហើយ​ជនរងគ្រោះ​នៅតែ​បន្ត​ដេញតាម​វាយ​ទើប​ធ្វើឱ្យ​ជនសង្ស័យ​ទ្រាំ​មិនបាន​ក៏​ចូល​ទៅយក​កូនកាំបិត​ចាក់​ទៅ​ជន​គ្រោះ​ចំពោះ​ផ្នែក​ខាងស្តាំ​បណ្តាល​ឱ្យធ្លាយ​ពោះវៀន។​

    ក្រោយមក​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​គយ​ចុះ​ទៅដល់​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​សាកសួរ​និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ជាបន្ទាន់​៕

adverise with khmeread

មតិយោបល់