adverise with khmeread F04e7b6d 6f8d 4246 bbbb 090f022bdae7

ឪពុកចុង​ចាប់រំលោភ​កូនស្រី មិនបាន​សម្រេច​ដោយសា​រ​ម្តាយ​នាង​ធាក់​មួយ​ជើង​

    ភ្នំពេញ ៖ បុរស​ជា​ឪពុកចុង​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​សម្រាត​ខោ រំលោភ​សេ​ពស​ន្ទ​វៈ តែ​មិនទាន់​បានសម្រេច ខណៈ​ម្តាយ នាង​ចូលទៅ​ទាន់​ធាក់​មួយ​ជើង រួច​ស្ទុះ​បើកទ្វារ​អូស​ដៃ​កូនស្រី​រត់​ទៅប្តឹង​ប៉ូលិ​ស​ចាប់ខ្លួនបាន​តែម្តង។​

    ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​១៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ជួល បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនល្មើស​ជា​ឪពុកចុង​ឈ្មោះ នាត ជា អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករសិប្បកម្ម​ចាក់​បង្គោល​ភ្លើង មាន​ស្រុកកំណើត​ភូមិ​អំពិល​ក្រៅ ឃុំ​អំ​ពឹ​ក​ក្រៅ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។ ចំណែក​កូនស្រី មានឈ្មោះ ឈ ស រ អាយុ​១៨​ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ មាន​ស្រុកកំណើត ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។​

    ម្តាយ​ក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា ប្តី​របស់គាត់​ជា​ប្តី​ចុង​ទេ មុន​កើតហេតុ ខណៈដែល កូនស្រី​ជា​កូនដើម​គាត់​ស្នាក់​នៅក្នុង​បន្ទប់​ជុំគ្នា​៣​នាក់​។ ស្រាប់តែ ប្តី​ចុង ប្រដាប់​ដោយ​កាំបិត​ផ្កាក់ យកមក​គម្រាម សម្លាប់​កាលបើ ម្តាយកូន​ស្រែក​។ រួច​ក៏​ស្ទុះ​ទៅ​ចាប់ កូនស្រី​ផ្តួល ថើប​លូក​ស្ទាប ប្រដាប់ភេទ ស្ទាប​ច្របាច់​សុដន ហើយ​ចាប់​សម្រាត​ខោ​នាងរង​គ្រោះ ប៉ុ​ន​​ប៉ង​រំលោភ។ ដោយ​ឃើញ​ទង្វើ​បែបនេះ គាត់​ជា​ម្តាយ​បាន​ស្ទុះ​ទៅ​ធាក់​មួយ​ជើង បើកទ្វារ​ដឹក​ដៃ​កូនស្រី​ទៅប្តឹង​ប៉ូ​លី​ស ចាប់​ឃាត់ខ្លួន​តែម្តង។​

    ជនល្មើស ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​យកទៅ​សាកសួរ នៅ​ប៉ុស្តិ៍​ចោមចៅ កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់