adverise with khmeread 5951c7fb 3c0e 4404 b458 366bb649f5bd

រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យបុរស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ព្រៃនប់​

    ​ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត ​និង​ម៉ូតូ​បុក​ប៉ះគ្នា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​km២០០-២០១ ម្តុំ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ បណ្តាលអោយ​បុរស​ពីរ​នាក់​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​។ 

    សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​កើត​ឡើ​ង រវាង​រថយន្ត​ម៉ាក​កាមរី ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក លេខ​ភ្នំពេញ ​2U 6819 ទិសដៅ​ពី​ក្រុងព្រះសីហនុ ទៅ​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ សំអាង វឌ្ឍន៍ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​125​ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ ណេ សុខ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ បណ្តាល​ឱ្យឈ្មោះ ណេ សុខ រងរបួស​ធ្ងន់​ និង​អ្នក​រួម​ដំណើ​រ​ជិះ​ពីក្រោយ​ម្នាក់ទៀត​ឈ្មោះ ​ណេ សា​រុំ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ដូចគ្នា​រង របួសធ្ងន់​។ 

    ក្រោយពី​កើត​ហេតុ អ្នករបួស​ទាំងពីរ​នា​ក់បាន​បញ្ជូនមក​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ។ 

    ចំណែក​អ្នកបើកបរ​រថយន្ត នគរបាល​បាន​ឃាត់ខ្លួន​ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់