adverise with khmeread  87397018 345c24c7 032d 4b7e 9a6c d9dab4cdee3d

អតីត​ខ្សែការពារ​របស់​ក្រុម​ជម្រើសជាតិ El Salvador មួយរូប​ត្រូវបាន​គេ​បាញ់សម្លាប់​

​អតីត​ខ្សែការពារ Alfredo Pacheco របស់​ក្រុម​ជម្រើសជាតិ El Salvador មាន​អាយុ​៣៣​ឆ្នាំ ត្រូវបាន​គេ​បាញ់សម្លាប់​ជាច្រើន​គ្រាប់​នៅ​ស្ថានីយ​ប្រេងសាំង​មួយ​ក្នុង​ទីក្រុង​សាន​តា អាណា ចម្ងាយ​៧៦​គីឡូ​ម៉ែត​ខាងលិច​រដ្ឋធានី San Salvador​។​

​ប៉ូលិស​បាន​និយាយថា មាន​បុរស​ពីរ​នាក់​រងរបួស​ក្នុងការ​បាញ់ប្រហារ​នេះ ហើយ​មូលហេតុ​កំពុងស្ថិត​ការស្រាវជ្រាវ​នៅឡើយ​។​

​ខ្សែការពារ​រូបនេះ​គឺជា​កីឡាករ​កំពូល​ម្នាក់​ក្នុង​ក្រុម​ជម្រើសជាតិ ប៉ុន្ដែ​ត្រូវបាន​សហព័ន្ធ​បាល់​អន្ដរជាតិ​ផ្អាក​មិន​ឲ្យ​បន្ដ​អាជីព​របស់ខ្លួន​ដោយសារ​លក់​ការប្រកួត​នៅ​ឆ្នាំ​២០១៣​។​

Pacheco និង​សមាជិក​ក្រុម​១៣​នាក់​ទៀត​របស់​ក្រុម​ជម្រើសជាតិ El Salvador ត្រូវបាន​គេ​រកឃើញថា​មានរឿង​អាស្រូវ​ជាច្រើន​ទាក់ទង​នឹង​ការស៊ីសំណូក​ពី​ក្រុមហ៊ុន​ល្បែង ហើយ​បានធ្វើ​ចាញ់​ជាច្រើន​ប្រកួត​នៅ​ចន្លោះ​ឆ្នាំ​២០១០​ដល់​២០១៣​។​

​ជាច្រើន​ឆ្នាំ​មកហើយ ប្រទេស El Salvaldor ដែលជា​ប្រទេស​តូច​មួយ​នៅក្នុង​តំបន់​កណ្ដាល​ទ្វីបអាមេរិក​បានកើត​មាន​ករណី​ឃាតកម្ម​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​។​

​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ក៏មាន​ករណី​បាញ់សម្លាប់​លើ​កីឡាករ Arnold Peralta លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ហុង​ឌុយ​រ៉ា​ស់អា​យុ​២៦​ឆ្នាំ​ផងដែរ ដោយ​រូបគេ​ត្រូវបាន​គេ​លប​បាញ់​ស្លាប់​ក្នុងអំឡុងពេល​វិស្សមកាល​នៅ​ស្រុកកំណើត​៕

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់