adverise with khmeread 1

ស្រឡាញ់​បង បង​នឹង​ការពារ​អូន​! មន្ត្រីប៉ូលិស​ម្នាក់​បាន​សុំ​មិត្ត​ប្រុស​របស់ខ្លួន​រៀបការ​នៅ​ក្បួន​ដង្ហែ London Pride

    ​ហ្វូងមនុស្ស​បាន​អបអរ​នៅ​ក្បួន​ដង្ហែ​ភេទ​ទី​បី (Pride) ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ខណៈ​ប៉ូលិស​ម្នាក់​បាន​ដើរចោល​ជួរ​ដើម្បី​សុំ​មិត្ត​ប្រុស​របស់គាត់ ដែល​បាន​ឈរ​មើល​ក្បួន ដើម្បី​រៀបការ​។​

​    ​មន្ត្រីប៉ូលិស​រូបនោះ បាន​ស្ថិតនៅក្នុង​ក្បួន​ហែ ហើយ​គាត់​ក៏បាន​ប្រញាប់រ​ត់ទៅ​ដៃគូ​របស់គាត់​បន្ទាប់ពី​ប្រទះឃើញ​នៅក្នុង​ហ្វូងមនុស្ស ដោយបាន​លុតជង្គង់​នៅ​ចំពោះមុខ​មនុស្ស​ជាច្រើន ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី​នោះ​។ 

​    ​មនុស្ស​ជាច្រើន​បាន​អបអរ​ដល់​គូ​នេះ បន្ទាប់ពី​មិត្ត​ប្រុស​របស់លោក​ប៉ូលិស Jonathan Sammons បាន​និយាយថា "​យល់ព្រម​" ហើយ​អ្នក​ទាំង​ក៏បាន​ថើប​គ្នា​តែម្តង​។​

​    ​លោក Jonathan បាន​ប្រាប់ ITV News ថា គាត់​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នោះទេ ដោយ​និយាយថា "​ខ្ញុំ​ពិតជា​មិនដឹង​និយាយ​អ្វី​! វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! ព្រះ​ជា​ម្ចាស់​អើយ ខ្ញុំ​សឹង​មិន​ជឿថា គាត់​បានធ្វើ​បែបនេះ​សោះ​"​។ គាត់​បាន​បន្តថា គាត់​មាន​គម្រោង​សុំ​ដៃគូ​របស់គាត់​រៀបការ​យូរណាស់​មកហើយ ប៉ុន្តែ​មិនមាន​គម្រោង​នៅ​ក្បួន​ដង្ហែ​នេះ​ទេ​៕

 

adverise with khmeread

មតិយោបល់