adverise with khmeread 1

ប្រឹង​ធ្វើ​ការចង់​ស្លាប់​នៅតែ​មិន​ឡើង សាក​ព្យួរ​រូប​សេះស​ខ្មៅ​ក្នុងផ្ទះ​

​    ​ក្នុងចំណោម​សត្វ​ទាំង ១២ ក្នុង​ឆ្នាំ​ចិន សេះ​តំណាងឱ្យ​លក្ខណៈសម្បត្តិ​អស្ចារ្យ​ជាច្រើន​។ អស់​រាប់​សតវត្ស​រ៍ម​ក​ហើយ សេះ​គឺជា​របស់​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​មនុស្ស ព្រោះ​វា​ជា​ដៃគូ​ក្នុង​សង្គ្រាម ហើយ​ពេល​ស្រុកទេស​មាន​សន្តិភាព គេ​យក​សេះ​មក​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​។ 

​    ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង​ចាត់ទុក​សេះ​ជា​ព្រះ​របស់​ទ្រង់​។ សព្វថ្ងៃ​សេះ​ត្រូវគេ​ប្រើ​ក្នុង​កីឡា​ប្រណាំងសេះ និង​កីឡា​ជិះសេះ​។ ហើយ​មនុស្ស​បច្ចុប្បន្ន​នៅតែ​ឱ្យ​តម្លៃលើស​ន្ទុះ និង​ល្បឿន​ដ៏​អស្ចារ្យ​ដែល​សេះ​មាន​តាំងពី​សម័យបុរាណ​។ 

​    ​ក្នុង​ក្បួន​ហុងស៊ុយ សេះ​ត្រូវបាន​គេ​ផ្សាភ្ជាប់​ទៅនឹង​ល្បឿន កម្លាំង ការ​អំណត់​តស៊ូ និង​កិត្យានុភាព​។ សេះ​ក៏​តំណាងឱ្យ​ការហូរចូល​ទ្រព្យសម្បត្តិ និង​ជ័យជម្នះ​គ្រប់​ឧបសគ្គ​ផងដែរ ព្រោះ​កាលពី​សម័យបុរាណ គេ​ប្រើ​សេះ​អូស​ទំនិញ​និង​របស់របរ​ផ្សេង​ទៅផ្ទះ ឬ​ទៅ​ផ្សារ​សម្រាប់​លក់ និង​ប្រើ​វា​ក្នុង​សង្គ្រាម​ច្បាំង​គ្រប់​សមរភូមិ​។ 

​     មនុស្ស​បច្ចុប្បន្ន ចាត់ទុក​សេះ​ជា​សេចក្តីក្លាហាន និង​ល្បឿន​ដ៏​លឿន ហេតុនេះហើយ​ទើប​ម៉ាស៊ីនរថយន្ត​ត្រូវគេ​វាស់​តាម​ខ្នាត "​កម្លាំង​សេះ​"​។ 

​    ​នៅក្នុង​ផ្ទះ រូប​សេះស​ខ្មៅ​ដែល​តាំងនៅ​ទិស​ខាងត្បូង​នឹង​ជួយ​ជំរុញ​ការទទួលស្គាល់​ស្នាដៃ​ការងារ កិត្តិនាម និង​ការឡើង​តំណែង​សម្រាប់​សមាជិក​ក្នុង​គ្រួសារ​ទាំងមូល​ព្រមទាំង​នាំមក​នូវ​ការគោរព​ពី​មនុស្ស​ជុំវិញខ្លួន​ផងដែរ ជាពិសេស​ស្ត្រី​មេផ្ទះ ដែល​មនុស្ស​ទូទៅ​ចាត់ទុកជា​មនុស្ស​ឥត​សូវ​មានតម្លៃ​នោះ​។​

​     សេះស​ខ្មៅ​តាំងនៅ​ទិសពាយ័ព្យ​នឹង​ជំរុញ​ការទទួលស្គាល់​ស្នាដៃ​ក្នុង​សង្គមជាតិ ហើយ​បើ​តាំងនៅ​ទិសឦសាន​វិញ​នឹង​ជួយ​ឱ្យ​អ្នកសិក្សា​ទាំងឡាយ​ជោគជ័យ​ក្នុង​មុខវិជ្ជា​ដែល​ខ្លួន​ខំរៀន និង​ទទួលបាន​ជំនាញ​ដែល​សង្គម​ឱ្យ​តម្លៃ​ដូច​មាស​។ សេះស​ខ្មៅ​ក៏​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ជីវិត​ស្រណុក​សុខ​ស្រួល សម្រាប់​អ្នករកស៊ី​ទាំងឡាយ និង​អ្នក​ដែល​កាន់តំណែង​ជាន់ខ្ពស់​ផងដែរ​។ 

​    ​ភ្លើង​គឺជា​ធាតុ​ធម្មជាតិ​របស់​សេះ ហើយ​សត្វ​ដ៏​អស្ចារ្យ​នេះ​គឺជា​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា​ដើម្បី​ជំរុញ​អំណាច​របស់​មនុស្ស​ប្រុស​។ រូប​សេះស​ខ្មៅ​តែងតែ​ត្រូវបាន​មហាសេដ្ឋី​ចិន​តាំង​នៅក្នុង​ការិយាល័យ និង​ផ្ទះ ហើយ​រូប​សេះ​ដែល​ល្អ​សម្រាប់​ពួកគេ​គឺ​សេះ​ទោល ឬ​សេះ ៩ ក្បាល​៕ 

adverise with khmeread
ប្រភព៖ wofs

អ្នកនឹងចូលចិត្ត

មតិយោបល់