adverise with khmeread Wwww

ចាក់ទឹក​នេះ​មួយ​ចានចង្កឹះ​ទៅ​លែង​ធុំក្លិន​ស្អុយ​ចេញពី​ឡា​បូ​លាងចាន​ហើយ​

    ​គ្មានអ្វី​អាក្រក់​ជាង​ក្លិនស្អុយ ដែល​ចេញពី​ឡា​បូ​លាងចាន​នោះទេ​។ មនុស្ស​ភាគច្រើន​បាន​ប្រើ​នូវ​ផលិតផល​គីមី ដើម្បី​លាង​សម្អាត​និង​កម្ចាត់​ក្លិន ប៉ុន្ដែ​ពួកគេ​មិនបាន​ដឹងថា​វា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ទឹក​នៅក្រោម​ដី​នោះទេ​។​

​    ​នេះ​ជា​វិធី​ធម្មជាតិ​សម្រាប់​កម្ចាត់​ក្លិន​ក្នុង​ឡា​បូ​លាងចាន និង​ល្អ​សម្រាប់​បរិស្ថាន​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកក្រូច​ឆ្មា ១/២ នៃ​ចានចង្កឹះ​
​    ​- ម្សៅ​មេនំ​បុ័ង ១/២ នៃ​ចានចង្កឹះ​

​    ​ពេល​អ្នក​លាយ​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា គួរ​រក​ចាន​ធំ​មួយ ព្រោះ​ម្សៅ​មេនំ​បុ័ង​ប្រតិកម្ម​ជាមួយនឹង​ទឹក ដូចនេះ​វា​អាច​ចេញ​ពពុះ​ហៀរ​ចេញ​ក្រៅ​។ បន្ទាប់ពី​លាយ​ចូលគ្នា​ហើយ ចាក់​ចូល​បំពង់​បង្ហូរ​ឡា​បូ​លាងចាន​តិចៗ រហូតដល់​អស់​។ រង់ចាំ ១០ នាទី សឹម​ចាក់ទឹក​ក្ដៅ​ចូល​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់