adverise with khmeread 1

សម្រង់​សម្តី​ផ្លាស់​ប្តូរជីវិត​មនុស្ស​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទស្សនវិទូ​លោក​ខាងកើត "​ខុង​ជឺ​"

    ​ខាងក្រោម​នេះ​គឺជា​សម្រង់​សម្តី​ផ្លាស់​ប្តូរជីវិត​មនុស្ស ដែល​គេ​ចាត់ទុកថា​ជា​សម្រង់​សម្តី​ល្អ​ដាច់​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទស្សនវិទូ​ចិន ខុង​ជឺ​។​

​    ​១. ដើរ​យឺត​មិន​សំខាន់ សំខាន់​ត្រូវ​បន្ត​ដើរទៅ​មុខ​កុំ​ឈប់​។​
​    ​២. កុំ​បង្កើត​មិត្ត​ជាមួយ​មនុស្ស​ដែល​អន់​ជាង​អ្នក​។ 
​    ​៣. ពេល​ខឹង​ខ្លាំង សូម​គិត​អំពី​ផលវិបាក​ជាមុនសិន​។​
​    ​៤. ពេល​មិនអាច​សម្រេច​គោលដៅ​បាន កុំ​ប្តូរ​គោលដៅ តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​និង​សកម្មភាព​។​
​    ​៥. ប្រសិនបើ​អ្នក​ស្អប់​មនុស្ស​ណា​ម្នាក់ មានន័យថា​អ្នកចាញ់​គេ​ហើយ​។​
​    ​៦. មនុស្ស​ខ្លាំង​គេ​ស្វែងរក​អ្វី​ដែលមាន​ក្នុង​ខ្លួនគេ មនុស្ស​អន់​ស្វែងរក​អ្វីដែល​មាន​ក្នុង​ខ្លួន​អ្នកដទៃ​។​
​    ​៧. ទៅ​ទីណា​ក៏ដោយ គឺ​ត្រូវ​ទៅ​ទាំង​បេះដូង​។​
​    ​៨. ណែនាំ​តែ​មនុ​ស្សណា​ដែល​ចង់​ចេះ ពេលដែល​ពួកគេ​ភ្ញាក់ខ្លួន​ដឹង​ពី​ភាពល្ងង់ខ្លៅ​។ 
​    ​៩. សម្លឹង​តែ​ប្រយោជន៍​តូច ធ្វើឱ្យ​ខូចប្រយោជន៍​ធំ​។​
​    ​១០. បើ​ពួកគេ​ស្តោះ​ទឹកមាត់​ដាក់​ខ្នង​អ្នក មានន័យថា​អ្នក​កំពុង​ដើរ​នៅ​ពីមុខ​គេ​។​
​    ​១១. លើ​លោក​នេះ​សូម្បី​ទេវតា​ក៏​មិន​អស្ចារ្យ​ដូច​មនុស្ស​ដែរ​។​
​    ​១២. អ្វីៗ​ទាំងអស់​សុទ្ធតែ​មា​នក​ន្លែ​ង​ស្អាត​របស់​វា ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​មើលឃើញ​កន្លែង​ស្អាត​ទាំង​នោះទេ​។​
​    ​១៣. មនុស្ស​ដែល​អាច​រើ​ភ្នំ​មួយ​ចេញពី​ផ្លូវ​បាន គឺ​ចាប់ផ្តើម​ពី​ការយក​ដុំថ្ម​តូចៗ​ម្តង​ម្តុំ​ចេញពី​ភ្នំ​នោះ​។​
​    ​១៤. មនុស្ស​អាក្រក់​យល់ថា​ធ្វើអំពើ​ល្អ​គ្មាន​បាន​ផលប្រយោជន៍ ដូច្នេះ​ពួកគេ​មិន​ធ្វើ​ទេ​។ ពួកគេ​គិតថា​ធ្វើអំពើ​អាក្រក់​តិចតួច​មិន​បាប​ទេ ដូច្នេះ​ពួកគេ​ក៏​ធ្វើ​វា​។ ហេតុដូច្នេះ​ហើយ​ទើប​អំពើអាក្រក់​របស់​ពួកគេ​មាន​កាន់តែ​ច្រើនឡើងៗ​រហូត​លាក់បាំង​លែង​ជិត ហើយ​កំហុស​របស់​ពួកគេ​ធំធេង​ពេក​មិនអាច​អត់ឱន​ទោស​ឱ្យបាន​ឡើយ​។​
​    ​១៥. "​មានតែ​មនុស្ស​ឆ្លាត​បំផុត និង​ល្ងង់​បំផុត​ទើប​មិនចេះ​ផ្លាស់ប្តូរ​"​។ 
​    ​
​    ​អនុវត្តតាម​សម្រង់​សម្តី​ទាំងនេះ លោក​អ្នកនឹង​មើលឃើញ​ជីវិត​ផ្លាស់ប្តូរ​ល្អប្រសើរ​កម្រិតណា ជាក់​ជាមិនខាន​!៕ 

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់