adverise with khmeread Kaffir limeleaves l

បាច​ស្លឹក​នេះ​ជុំវិញ​ផ្ទះ កន្លាត​នឹងមិន​ហ៊ាន​ចូល​ផ្ទះ​ទេ​

    ​កន្លាត​គឺជា​សត្វល្អិត​ចង្រៃ ហើយ​ការបង្ហាញ​ខ្លួន​របស់​ពួកវា​អាចធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​ខ្លាចរអា​ល​។ សត្វ​នេះ​ជារឿយ​រស់នៅ​ជាមួយ​សំរាម និង​ភាពកខ្វក់ ប៉ុន្ដែ​អ្នក​ក៏​អាច​ឃើញ​ពួកវា​ក្នុងផ្ទះ កំពុង​ដើរ​ក្នុង​ផ្ទះបាយ និង​បន្ទប់​គេង​របស់​អ្នក​ដែរ​។​

​    ​យើង​អាច​ឃើញ​ពួកវា​គ្រប់កន្លែង​ក្នុង​ពិភពលោក​នេះ​។ ពួកវា​គឺជា​ប្រភេទ​សត្វល្អិត​ដែល​អត់ធន់​ខ្លាំងជាងគេ​នៅលើ​ផែនដី​នេះ ដោយ​ពួកវា​អាច​ទ្រាំ​បាន​នឹង​កម្រិត​វិទ្យុសកម្ម​ខ្ពស់ និង​អាច​អត់​អាហារ​ច្រើនជាង​មួយខែ​។ សត្វ​កន្លាត​ជា​សត្វ​ដែល​ស៊ី​ទាំង​សាច់​និង​បន្លែ ហើយ​សម្រាប់​មូលហេតុ​នេះហើយ​ទើប​យើង​ឃើញ​វា​គ្រប់កន្លែង​។​

​    ​តែ​ប្រសិនបើ​អ្នក​មិន​ចង់ឃើញ​ពួកវា​ក្នុងផ្ទះ​នោះទេ អត្ថបទ​នេះ​នឹង​ណែនាំ​ល្បិច​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។​

​    ​ស្លឹក​ក្រូចសើច​គឺជា​ស្លឹក​ធម្មជាតិ​ដែល​កន្លាត​ស្អប់​បំផុត​។ ស្លឹក​នេះ​អាច​សម្លាប់​ពួកវា​បាន ដូច្នេះហើយ​ទើប​វា​រត់​ប្រាស់​អាយុ​ពេល​ធុំក្លិន​ស្លឹក​នេះ​។ ដាក់​ស្លឹក​ក្រូចសើច​នៅ​គ្រប់កន្លែង​ដែល​ឧស្សាហ៍​ឃើញ​សត្វ​កន្លាត ដើម្បីឱ្យ​សត្វ​ចង្រៃ​នេះ​គេច​ពី​ផ្ទះ​របស់​អ្នក​៕

adverise with khmeread
ប្រភព៖ tdhealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់