123

អតីត​វិស្វករ​ក្រុមហ៊ុន Apple កំពុង​បង្កើត​បច្ចេកវិជ្ជា​ដ៏​ឡូយ​មិនគួរ​ឱ្យ​ជឿ​មួយ​សម្រាប់​រថយន្ត​

​    ​អតីត​វិស្វករ​បីនាក់​របស់​ក្រុមហ៊ុន Apple បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ថ្មី​មួយ​ដោយ​អា​ថ៍កំ​បាំង​កាលពី​ថ្ងៃ​អង្គារ ហៅថា Pearl ហើយ​ក្រុមហ៊ុន​នេះ​នឹង​បង្កើត​នូវ​បច្ចេកវិជ្ជា​ដ៏​ឡូយ​សម្រាប់​រថយន្ត​រប​ស់​អ្នក​។​

​    ​ហាសិប​អ្នក​ក្នុងចំណោម​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន Pearl គឺ​ធ្លាប់ធ្វើ​ការឱ្យ​ក្រុមហ៊ុន Apple​។ ប៉ុន្ដែ​ផ្ទុយ​នឹង​គ្នា​នោះ​គឺថា​ក្រុមហ៊ុន Apple ផ្ដោតលើ​ការបង្កើត​រថយន្ត​ថ្មី​លើកទីមួយ និង​ក្រុមហ៊ុន Pearl ផ្ដោតលើ​បច្ចេកវិជ្ជា​រថយន្ត​។​

​    ​ខាងក្រោម​គឺជា​រូបរាង និង​ផលិតផល​របស់​ក្រុមហ៊ុន Pearl ។​

​    ​- ផលិតផល​របស់​ក្រុមហ៊ុន Pearl គឺ​កាមេរ៉ា​បង្កប់ និង​ប្រព័ន្ធ​ជូនដំណឹង​ប្រាប់​ហេតុការណ៍​ផ្សេងៗ​ដែល​បាន​កើតឡើង​នៅ​កន្ទុយ​រថយន្ត ដែល​វា​ត្រូវគេ​ដំឡើង​នៅជាប់​នឹង​ស្លាក​លេខ​រថយន្ត​តែម្តង​។​

​    ​- គេ​ហៅ​ផលិតផល​នេះ​ថា RearVision ។​

​    ​- កាមេរ៉ា​នោះ​មាន​បន្ទះ​សូ​ឡា​សម្រាប់​ផ្គត់ផ្គង់​ថាមពល និង​មាន​កាមេរ៉ា​ថត​បាន​ច្បាស់​ក្នុង​កម្រិត​ខ្ពស់​។​

​    ​- វា​នឹង​បង្ហាញ​រូបភាព​ផ្ទាល់​នៅលើ iPhone របស់​អ្នក​។​

​    ​- ពេល​អ្នកប្រើប្រាស់ RearVision នឹងមាន​ជើង​សម្រាប់​ទ្រ iPhone ឬក៏ Android របស់​អ្នក​ភ្លាម​។​

​    ​- វា​មានភ្ជាប់​នឹង​ឧបករណ៍ Adapter តូច​មួយ ដែល​សម្រាប់​ត​ភា្ជ​ប់​នឹង​កាមេរ៉ា​ជាប់​នឹង​ស្លាក​លេខ​។​

​    ​- សម្រាប់​តម្លៃ​របស់​វា​វិញ​គឺ ៤៩៩ ដុល្លារ​៕

ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់