adverise with khmeread 3

រុក្ខជាតិ​នាំ​លាភ​ទាំងនេះ​គួរតែ​ដាំ​ក្នុងផ្ទះ​យ៉ាងហោច​ក៏បាន​មួយ​ដើម​ដែរ​

    ​យើង​ធ្លាប់តែ​ដាំ​ដើមឈើ​ដើម្បី​រៀប​តែង​លម្អ​ផ្ទះ​របស់​យើង ឬក៏​ការិយាល័យ សួនច្បារ ឬក៏​វ៉េ​រ៉ង​ដា​ផ្ទះ​។ យ៉ាងណាមិញ តើ​អ្នកដឹង​ទេ​ថា​មាន​រុក្ខជាតិ​ជាច្រើន​អាច​នាំ​លាភ​សំណាង​ចូល​ផ្ទះ​? មិន​ត្រឹម​ប៉ុន​ហ្នឹង​វា​ក៏​ជួយ​នាំ​ខ្យល់​បរិសុទ្ធ​ចូល​ផ្ទះ​ផងដែរ​។​

​    ​ដើម​ផ្សេងៗ​ទៀត​អាច​នាំ​សេរី​មង្គល​ដោយ​ការកាត់បន្ថយ​ភាព​ស្ត្រេ​ស​។ អ្វីដែល​សំខាន់​នោះ​គឺ​វា​ផ្ដល់ឱ្យ​អ្នក​នូវ​សុខ​ភាពល្អ​និង​សុភមង្គល​ដោយ​លុបបំបាត់ចោល​រាល់​ថាមពល​ចង្រៃ​ចេញពីផ្ទះ​។​

​    ​ដើម​ដែល​អ្នក​គួរតែមាន​មួយ​ដើម​ក្នុងផ្ទះ​របស់​អ្នកមាន​៖
​    ​១. ដើម​ផ្កាម្លិះ​
​    ​ដើម​ផ្កាម្លិះ​ផ្ដល់នូវ​ថាមពល​វិជ្ជមាន រុក្ខជាតិ​នេះ​ជួយ​ពង្រឹង​ទំនាក់ទំនង និង​បង្កើត​ភាព​ស្និ​ទ្ធិ​ស្នាល​។ សម្ពាធ​អារម្មណ៍​នឹង​ធូរស្បើយ​បាន​ច្រើន​ដោយសារតែ​សម្រស់​និង​ក្លិន​របស់​ផ្កាម្លិះ​។ ដាក់​វា​នៅ​ខាងជើង​នៃ​ទ្វារ​ក្នុងផ្ទះ ប្រសិនបើ​ចង់​ដាក់​ខាងក្រៅ​ក្លោងទ្វារ​ចូល​ផ្ទះ ត្រូវដាក់​នៅ​ខាងជើង ភាគ​ឦសាន និង​ខាងកើត​។​

​    ​២. ដើម​ឫស្សី​សំណាង​
​    ​ក្នុង​អាស៊ី​យើង​នេះ​ដើម​រុក្ខជាតិ​មួយ​ត្រូវបាន​ប្រើ​រាប់ពាន់​ឆ្នាំ​មកហើយៗ​គេ​ចាត់ទុក​វា​ជា​សញ្ញា​នៃ​ភាពរុងរឿង​និង​សំណាងល្អ​។ ហេតុនេះហើយ​យោងតាម​ហុងស៊ុយ ដើម​ឬ​ស្សី​សំណាង​គឺជា​ធាតុឈើ​ដែលមាន​ឥទ្ធិពល​ដល់​ថាមពល​ជីវិត ភាពរស់រវើក  និង​សកម្មភាព​រាងកាយ​។ អ្នក​ត្រូវ​ដាំ​វា​ឱ្យ​ឆ្ងាយ​ពី​ពន្លឺព្រះអាទិត្យ និង​រក្សា​វា​ក្នុង​កែវ​មួយ និង ទឹកបរិសុទ្ធ​។​

​    ​៣. ដើម​លុយ ឬ​ប្រទាល​រីករាយ​
​    ​យោងតាម​ហុងស៊ុយ រុក្ខជាតិ​នេះ​ទាក់ទាញ​សំណាងល្អ​និង​ទ្រព្យសម្បត្តិ ហើយ​វា​ដុះ​ដូចជា​អ្នក​ឡើង​ភ្នំ​អ៊ីចឹង​។ ដាក់​វា​នៅ​ជ្រុងផ្ទះ ហើយ​អ្នកនឹង​ឃើញ​ភាព​ថប់​បារម្ភ ស្រេ្ត​ស​និង​គំនិត​អវិជ្ជមាន​ចាប់ផ្ដើម​រលាយបាត់​។​

​    ​៤. ដើម​អ័​រ​គី​ដេ​
​    ​ដើម​អ័​រ​គី​ដេ​ទាក់ទាញ​ថាមពល​វិជ្ជមាន និង​ប្រសើរឡើង​នូវ​ថាមពល​រួម​ក្នុងផ្ទះ​។ វា​ជាដើម​ដែល​រក្សា​ក្លិនក្រអូប​ពិសេស​បានយូរ​។ វា​នឹង​បញ្ចេញ​អុកស៊ីសែន​ពេលយប់ ជាហេតុ​ធ្វើឱ្យ​អ្នក​អាចដាក់​វា​ក្នុង​បន្ទប់​គេង​បាន​។​

​    ​៥. ដើម​ស្លឹក​ដូង​
​    ​វា​ជាដើម​សម្រាប់​កម្ចាត់​ជាតិពុល​ក្នុង​ខ្យល់​។ វា​ក៏​ជាដើម​មួយ​នាំ​លាភ​សំណាង​ចូល​ផ្ទះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ tdhealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់