adverise with khmeread 17 lee ryan getty

សមាជិក​ក្រុម Blue ចង់​ចុះចាញ់​ឆាកជីវិត​បន្ទាប់ពី​ស្ពឹក​មុខ​នៅ​កម្មវិធី​ចម្អិនម្ហូប​

    ​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​ក្នុង​ក្រុម Blue លោក Simon Webbe បានធ្វើឱ្យ​ខ្លួន​គាត់​ស្ថិតក្នុង​រឿង​ដ៏​ក្តៅគគុក​ជាង​ប្រេង​ចៀន​ពង​ទា​ទៅទៀត​។​

​    ​បុរស​ដ៏​ល្បី​មួយ​រូបនេះ ដែលជា​បេក្ខភាព​តារា​ម្នាក់​ក្នុងចំណោម​តារា​ចំនួន ១៩ នាក់​ផ្សេងទៀត​នៅក្នុង​កម្មវិធី Celebrity Masterchef បាន​ខ្មាស់​គេ​នៅ​កន្លែង​ចម្អិនម្ហូប​ក្នុង​កម្មវិធី បន្ទាប់ពី​គាត់​មិនដឹង​អ្វី​សូម្បី​តែមួយ​បៀក​ពី​របៀប​ធ្វើ​ម្ហូប​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Daily Star ថា "​ខ្ញុំ​ពិតជា​ខ្មាស់​គេ​ខ្លាំងណាស់​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​! ដូច្នេះ​ខ្ញុំ​កំពុង​ព្យាយាម​ចៀសវាង​នឹង​ប្រធានបទ​នេះ​។ ខ្ញុំ​គ្មាន​ជំនាញ​ចម្អិនម្ហូប​ឡើយ ហើយ​វា​កាន់តែ​លំបាក​នៅពេល​អ្នកមាន​កា​មេ​រ៉ា​ថត​ចំ​កណ្តាល​មុខ​អ្នក​ហើយ​អ្នកមាន​លោក Gregg Wallace និង John Torode (​ពិធីករ​ចុងភៅ​) មក​និយាយ​ជាមួយ​អ្នក​ថែមទៀត​នោះ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់