adverise with khmeread Yuri jce freestyle online promotion picture kwon yuri 27959336 1024 768

យូរី ស្រក់ទឹកភ្នែកនៅពេលនិយាយអំពីម្តាយ

          តារាចម្រៀងស្រី យូរី (Yuri) សមាជិក​របស់​ក្រុម​ចម្រៀង Girls`Generation បានស្រស់ទឹកភ្នែក​ ខណៈ​ពេល​និយាយអំពី​ម្តាយ​របស់នាង។

          ក្នុងកម្មវិធី “How to Eat and Live Well” របស់ទូរទស្សន៍​ SBS យូរី និយាយ​ថា “ម្តាយ​របស់ខ្ញុំ​មានភាព​ឆ្លាតវៃនិងជា​ស្ត្រីរឹងមាំ​។ ខ្ញុំមិនដែល​ឃើញ​គាត់​ស្រក់​ទឹក​ភ្នែកទេ​ ប៉ុន្តែ​នៅថ្ងៃមួយនោះ ខ្ញុំបានឮគាត់យំ”។

          យូរី បាននិយាយថា ហេតុផលដែល​ម្តាយនាងយំគឺដោយសារតែ​សុខ​ភាព​របស់គាត់ចាប់ផ្តើម​ធ្ងន់ធ្ងរ។ យូរី ស្រក់ទឹកភ្នែក​ ខណៈ​ពេល​និយាយ​ថា “​ម្តាយ​របស់​ខ្ញុំមិនចង់​ក្លាយជា​បន្ទុករបស់គ្រួសារ ដូច្នេះគាត់​បាន​ទៅមន្ទីរពេទ្យ​ធ្វើ​ការ​វះ​កាត់តែម្នាក់ឯង”។

          នាងបានបន្ថែម​ថា “ខ្ញុំ​ចង់ធ្វើជា​ស្ត្រី​រឹងមាំដូចម្តាយ​របស់​នាង​ដែរ” ដោយ​ធ្វើ​ឲ្យ​អ្នកទស្សនាមានអារម្មណ៍ក្តុកក្តួល៕

adverise with khmeread

មតិយោបល់