adverise with khmeread 1

អតីត​សមាជិក​ក្រុម​ចម្រៀង Westlife ប្រាប់​មេរៀន​ជូរចត់​ខ្លះ​ដល់ Zayn Malik អតីត​សមាជិក​ក្រុម One Direction

    ​អតីត​សមាជិក​ក្រុម​ចម្រៀង Westlife លោក Brian McFadden បានផ្តល់​ដំបូន្មាន​ដល់ Zayn Malik អំពី​ភាពល្បីល្បាញ ដោយ​ទទូច​ឱ្យ​តារាចម្រៀង​រូបនេះ​ឈប់​ខ្វល់​នឹង​ជីវិត​សិល្បៈ​ទៅ​។​

​    ​តារាចម្រៀង​វ័យ ៣៦ ឆ្នាំ​រូបនេះ ដែល​បាន​ចាក​ចេញពី Westlife កាលពី ១២ ឆ្នាំមុន​ដែល​ស្រដៀង​នឹង Zayn ដែល​បាន​ចាក​ចេញពី​ក្រុម One Direction កាលពី​ខែមីនា ឆ្នាំ ២០១៥ បាន​លាតត្រដាង​ពី​មូលហេតុ​ដែល​គាត់​ចាក​ចេញពី​ក្រុម​និង​ផ្នែក​អវិជ្ជមាន​នៃ​ភាពល្បីល្បាញ​។​

​    ​និយាយ​ជាមួយ​កាសែត Sunday People គាត់​បាន​និយាយថា "​ខ្ញុំ​ដឹង​ច្បាស់​ថា Zayn នឹង​ទៅជា​បែបណា ព្រោះ​ខ្ញុំ​មាន​បញ្ហា​ស្រដៀង​នេះ​។ ប៉ុន្តែ​វា​ទើបតែ​ឥឡូវ​នោះទេ​។ ជាង ១០ ឆ្នាំ​មកហើយ​ដែល​យើង​អាច​យល់ថា​តើ​មាន​អ្វី​បានកើត​ឡើង​"​។ 

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​មាន​អ្វី​ទាំងអស់​! លុយ ភាពល្បីល្បាញ ស្រី​ស្អាត​និង​ឡាន​ឡូយៗ ប៉ុន្តែ​នៅ​ចុងបញ្ចប់ វា​មិនបាន​ធ្វើឱ្យ​ខ្ញុំ​រីករាយ​នោះទេ​។ នៅ​ទីបំផុត ខ្ញុំ​បានដឹងថា ខ្ញុំ​កំពុង​នៅ​ឆ្ងាយ​ពី​មនុស្ស​រាល់គ្នា​។ នៅ​ថ្ងៃមួយ ខ្ញុំ​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​អូស្ត្រាលី​ដោយ​មិនបាន​ប្រាប់​នរណាម្នាក់​ព្រោះ​ខ្ញុំ​មិនអាច​ប្រឈមមុខ​នឹង​អ្វីៗ​ទាំងអស់​។ ខ្ញុំ​បាន​ប្រាប់​អ្នកគ្រប់គ្រង​ដំណើរ​កម្សាន្ត​ដ៏​ស្រឡាំងកាំង​របស់ខ្ញុំ និង​បាន​ទទូចថា យើង​មាន​កម្មវិធី​ដែល​ត្រូវធ្វើ​។ គ្រាន់តែ​អ៊ីចឹង​ក៏​ខ្ញុំ​ពិបាក​ដែរ​"​។​

​    ​ដោយនិយាយ​ពីបទ​ពិសោធន៍​ខ្លួន Brian បាន​លើកឡើងថា Zayn កំពុង​ស្វែងរក​ការគាំទ្រ​ពី​ក្រៅ​ពិភព​សិល្បៈ ដោយ​និយាយថា "​ខ្ញុំ​មិនដែល​ជឿ​លើ​គ្រូពេទ្យ​ផ្លូវចិត្ត​ច្រើន​នោះទេ ប៉ុន្តែ​ខ្ញុំ​បានរៀបចំ​បង្កើត​មិត្តភក្តិ​ជិតស្និត​មួយ​ឬ​ពីរ​នាក់​នៅក្រៅ​ឧស្សាហកម្ម​នេះហើយ​និយាយ​អំពី​បញ្ហា​ខ្ញុំ​ទាំងអស់​"​។​

​    ​Brian ក៏បាន​ប្រាប់​ទៀតផង​ដែរ​ថា មិត្តភក្តិ​របស់គាត់​បា​ន​ជួយ​កែប្រែ​ជីវិត​លំបាក​របស់គាត់​បន្ទាប់ពី​វិស័យ​សិល្បៈ ហើយ​បាន​ណែនាំ​ឱ្យ Zayn កុំ​ខ្វល់​នឹង​ការនិយាយ​មិនល្អ​នៅ​ពិភព​កម្សាន្ត​ហើយ​គួរ​ស្វែងរក​មនុស្ស​ដែល​គួរឱ្យ​ទុកចិត្ត​វិញ​៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់