adverise with khmeread Oppo mirror 3

អ្នក​ដែល​ចង់បាន​ទូរស័ព្ទ​ម៉ាស៊ីន​ខ្លាំង និង​បច្ចេកវិជ្ជា​ខ្ពស់​អាច​មើល​ទូរទស្សន៍ តែ​ពុំ​សូវ​សម្បូរ​លុយ​ដូច​គេ គួរ​មើល​ម៉ូ​ដែល​ទាំងនេះ​

    ​បច្ចុប្បន្ន មាន​លុយ​តិចតួចស្ដួចស្ដើង​ក៏​អាច​ទិញ​ស្មា​ត​ហ្វូ​ន​ដែលមាន​ម៉ាស៊ីន​ខ្លាំង និង​បច្ចេកវិជ្ជា​ទំនើប​បាន​ដូចគ្នា មិនចាំបាច់​ទាល់តែ​ទូរស័ព្ទ​ស៊េរី​ថ្លៃៗ​ដូចជា iPhone នោះទេ​។​

​    ​ចង់​ទិញ​ល្អ​និង​ម៉ាស៊ីន​ខ្លាំង តែ​លុយ​ស្ទើរ​? ក្រុមហ៊ុន​មួយចំនួន​បាន​ផលិត​ទូរស័ព្ទ​ដែលមាន​តម្លៃ​ធូរ​ថ្លៃ​សម្បើម​ណាស់​សម្រាប់​បំពេញតម្រូវការ​អតិថិជន​ដែល​ខ្សត់​លុយ​។​

​    ​ក្នុង​អត្ថបទ​នេះ​អ្នកនឹង​ស្គាល់​ទូរស័ព្ទ​ដែលមាន​គ្រឿង​ធំៗ និង​ជា​ឧបករណ៍ Android ចុងក្រោយបង្អស់ ជាមួយនឹង​តម្លៃ​ដែល​មនុស្ស​ទូទៅ​អាច​រ៉ាប់រង​បាន​។​

​    ​១. ZENFONE GOTV តម្លៃ ២៧៩ ដុល្លារ​
​    ​Zenfone GoTV របស់​ក្រុមហ៊ុន Asus ដែល​នៅ​ពីក្រោម​កញ្ចក់​របស់​វា​មាន​ភាព​រលោង និង​ដងខ្លួន​កោង​ភ្ជាប់​ជាមួយនឹង​បច្ចេកវិជ្ជា​ទូរទស្សន៍​ឌីជីថល (DTV) ដែល​អនុញ្ញាតឱ្យ​អ្នកមើល​ប៉ុស្ដិ៍​ទូរទស្សន៍​ក្នុងស្រុក​និង​ក្រៅ​ស្រុក​បាន​ដោយ​មិនចាំបាច់​មាន​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​+ ធំ​ហំ​គ្រឿង​របស់​វា​
​    ​- ប្រវែង ១៥,១cm
​    ​- ប្រើនូវ CPU ប្រភេទ Snapdragon 400 processor
​    ​- RAM ២ GB 
​    ​- អង្គ​ចងចាំ​ក្នុង​ទួល ១៦/៣២GB
​    ​- កាមេរ៉ា​ក្រោយ​ទំហំ ១៣ megapixel
​    ​- កាមេរ៉ា​មុខ ៨ megapixel 
​    ​- ថាមពល​ថ្ម​ទំហំ ៣០១០ mAh

​    ​២. SHARK 1 តម្លៃ ៣៩៩ ដុល្លារ​
​    ​Shark 1 របស់​ក្រុមហ៊ុន Leagoo​។ លក្ខណៈពិសេស​របស់​វា​គឺ​ទំហំ​ថាមពល​ថ្ម​របស់​វា ដែល​ធំ​រហូតដល់ ៦៣០០ mAh ជា​ទំហំ​ថាមពល​ថ្ម​ធំ​បំផុត​ក្នុង​ទីផ្សារ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​។ វា​បង្កើតឡើង​យ៉ាង​ប្រណិត​និង​ដងខ្លួន​លោហៈធាតុ និង​មាន​ស្កែ​ន​ម្រាមដៃ​ផងដែរ​។​

​    ​+ ធំ​ហំ​គ្រឿង​របស់​វា​
​    ​- ប្រវែង ១៥,៩ cm
​    ​- ប្រើនូវ CPU ប្រភេទ MTK6753 processor
​    ​- RAM ៣ GB 
​    ​- អង្គ​ចងចាំ​ក្នុង​ទួល ១៦ GB
​    ​- កាមេរ៉ា​ក្រោយ​ទំហំ ១៣ megapixel
​    ​- កាមេរ៉ា​មុខ ៥ megapixel
​    ​- ថាមពល​ថ្ម​ទំហំ ៦៣០០ mAh

​    ​* OPPO A37 តម្លៃ ២៨៩ ដុល្លារ​
​    ​Oppo A37 គឺជា​ស្មា​ត​ហ្វូ​ន​ភ្លឺរលោង​មួយ ដែល​ស្រដៀង​ទៅនឹង iPhone ដែរ​។ ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ ៨ megapixel និង​កាមេរ៉ា​មុខ ៥ megapixel ទូរស័ព្ទ Oppo A37 ប្រហែល​មិនមាន​អ្វី​ចាប់អារម្មណ៍​នោះទេ​។ ប៉ុន្តែ បច្ចេកវិទ្យា BSI+backside illumination និង​ភ្លើង Flash  របស់​រួម​ជាមួយនឹង​កម្មវិធី​កាមេរ៉ា​របស់​វា​នឹង​អនុញ្ញាតឱ្យ​អ្នក​ថតរូប​ក្រោម​ពន្លឺ​ល្អ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ទៅទៀត​។ ហើយ​វា​ក៏​ល្អ​សម្រាប់​ទីតាំង​ដែល​មិនមាន​ពន្លឺ​គ្រប់គ្រាន់​ដែរ​។​

​    ​+ ធំ​ហំ​គ្រឿង​របស់​វា​
​    ​- ប្រវែង ១៤,៣ cm
​    ​- ប្រើនូវ CPU ប្រភេទ MSM 8916 processor
​    ​- RAM ២ GB 
​    ​- អង្គ​ចងចាំ​ក្នុង​ទួល ១៦GB
​    ​- កាមេរ៉ា​ក្រោយ​ទំហំ ៨ megapixel
​    ​- កាមេរ៉ា​មុខ ៥ megapixel
​    ​- ថាមពល​ថ្ម​ទំហំ ២៦៣០ mAh៕

adverise with khmeread
ប្រភព៖ asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់