adverise with khmeread 1

កាន់តែ​ជោរ កាន់តែ​ឈ្លើយ​! Adele ប្រើ​ពាក្យអសុរស ៣៣ ដង​អំឡុង​ប្រគុំ​តន្ត្រី​នៅ​ចំពោះ​ក្មេងៗ​ជាច្រើន​

    ​Adele បានធ្វើ​កក្រើក​ទីក្រុង Glastonbury កាលពី​ថ្ងៃទី ២៥ មិថុនា បន្ទាប់ពី​នាង​បាន​ប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​នៅ​ឆាក Pyramid​។​

​    ​ប៉ុន្តែ​មិន​ត្រឹមតែ​សមត្ថភាព​ស្រែកច្រៀង​ដ៏​កំពូល​របស់​នាង​ដែល​បានធ្វើឱ្យ​មនុស្ស​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះទេ ពាក្យសម្តី​អសីលធម៌​របស់​នាង​បាន​បង្កឱ្យមាន​ការជជែក​គ្នា​ពេញ​បណ្តាញ​សង្គម​ខណៈ​អ្នកខ្លះ​បាន​រិះគន់​តារា​ល្បី​រូបនេះ​ដោយ​ប្រើពាក្យ​មិនល្អ​នៅ​ចំពោះមុខ​ក្មេងៗ​។​

​    ​អ្នកខ្លះ​បាន​និយាយថា "Adele អើយ​! សូម​ឈប់​និយាយ​ពាក្យ​មិនល្អ​ទៀត​ទៅ​! មាន​ក្មេង​ច្រើនណាស់​កំពុង​មើល​" ខណៈ​អ្នក​ឯទៀត​បាន​និយាយថា "​ឈប់​និយាយ​ពាក្យ​មិនល្អ​ទៀត Adele! ក្មេងៗ​កំពុង​នៅក្នុង​ហ្វូង​ទស្សនិកជន​"​។​

​    ​បើ​យោងតាម Mirror បានឱ្យដឹងថា Adele បាន​ប្រើពាក្យ​មិន​សមរម្យ​ដល់​ទៅ ៣៣ ដង​អំឡុងពេល ៩០ នាទី​ដែល​នេះ​មានន័យថា នាង​ប្រើពាក្យ​មិនល្អ​រាល់ ២,៧ នាទី​ម្តង​។​

​    ​នាង​បាន​ច្រៀង​បទ Hello ដំបូង​គេ​ហើយ​បាន​បង្អាក់​បន្តិច​ដើម្បី​ប្រាប់​ក្រុម​អ្នកគាំទ្រ​ថា "​អ្នក​ទាំងអស់គ្នា​ពិតជា​អស្ចារ្យ ច​**​ម្រា​យ​"​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ប្រតិកម្ម​នឹង​ទង្វើ​នេះ​ទេ ខណៈ​មនុស្ស​ជាច្រើន​បាន​ទទួលស្គាល់ថា ពួកគេ​កាន់តែ​ចូលចិត្ត Adele ថែមទៀត​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់