adverise with khmeread 3128bcfc 45b8 4956 920c 904a20915a3b

ស្រវឹង​បើក​រថយន្ដបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់​

    ភ្នំពេញ ​៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បើ​រថយន្ដ​កាមរី​បា​ឡែ​ន​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្ដាលឱ្យ​បាក់​អស់​ចំនួន​មួយ​កង់ ហើយ​រថយន្ដ​ឡើងលើ​របាំង​ថ្ម​កល់​ជាប់​ទៅមុខ​លែងរួច តែ​មិន​បណ្ដាលឱ្យមាន​អ្នកបើករថយន្ដ​រងរ​បួស​នោះទេ​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី​យប់ រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ខាងមុខ​ផ្សា​ទំនើប អ៊ីអន តាម​បណ្ដោយ​ផ្លូវ ព្រះ​សុធារស​ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បង្ក​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ​2AF-5254 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន។​

    ពេលមកដល់​ចំណុចកើតហេតុ​ បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាលឱ្យ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​មួយ​កង់​បាក់​ដាច់​ខ្ទាត​ចេញពី​គ្នា ចំណែក​រថយន្ដ​ឡើងលើ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​កល់​ជាប់​ទៅមុខ​លែងរួច តែ​មិន​បណ្ដាលឱ្យ​អ្នកបើករថយន្ដ​រងរ​បួស​នោះទេ​។​

    ប្រភព​បាន​បន្តថា​ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ដ​បាន​ហៅ​រថយន្ដស៊ីន​ទ្រី ​ឱ្យមក​ជួយ​អូស​រថយន្ដ​ចេញពី​កន្លែងកើតហេតុ​បំណង​មិន​ទទួលខុសត្រូវ តែ​ត្រូវបាន​សម​កិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់​ទាន់ពេលវេលា តែ​មិនបាន​ឃាត់​ម្ចាស់​រថយន្ដ​នោះទេ​។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់