adverise with khmeread 0d8dfaaf d740 4d56 8a27 e11680eaaf9c

បើក​ម៉ូតូ​បញ្ច្រាស់​រង្វង់​មូល​ចោមចៅ ត្រូវ​រថយន្តបុក​របួស​៣​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយ​ពួកគាត់​ជិះ​ម៉ូតូ​ស្មាស់​វី​មួយគ្រឿង​ឌុប​គ្នា ជិះ​បញ្ច្រាស់​រង្វង់​មូល ខណៈ​មេឃ​កំពុង​រលឹម ត្រូវ​រថយន្ត​កូ​រ៉​ឡា​បើក​លឿន​មក​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង១២ ​និង​៥០​នាទី​យប់​ឈានចូល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅ​ចំណុច​ខាងលិច​ជាប់​រង្វង់​មូល​ចោមចៅ មុខកា​រ៉ា​ស់​សាំង​តេ​លា ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ ឃើញ​បុរស​៣​នាក់​ខាងលើ ជិះ​ឌុប​គ្នា​ម៉ូតូ​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-6492 ជិះ​ចេញពី​ផ្លូវជាតិ​លេខ​៣ វាង​រង្វង់​មូល​ចោមចៅ​បំណង​មក​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍។​

    ខណៈ​ជិះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ា​កកូ​រ៉​ឡា​ពណ៌ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-0432 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត​ឆ្ពោះ​មក​រង្វង់​មូល​ចោមចៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​ម៉ូតូ​ទាំង​កម្រោល​បណ្តាលឱ្យ​មនុស្ស​ប៉ើង​ទៅលើ​ដី​សើម​ខណៈ​មេឃ​កំពុង​រលឹម​ស្រិចៗ រងរបួស​ធ្ងន់​២​នាក់ និង​ម្នាក់​របួសស្រាល ។ ដោយឡែក​រថយន្ត​បែក​កង់​ផ្ទុះ​ពោង​ការពារ​ទៅមុខ​លែងរួច​ និង​ម៉ូតូ​រង​ការ​ខូច​យ៉ាងដំណំ។​

    ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​សាមុយ​ក្លីនិក​ឯកជន មក​ដឹក​ជនរងគ្រោះ​របួសធ្ងន់​ទៅ​ព្យាបាល ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​រង់​
​ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់