adverise with khmeread 6878ef8e 33a4 4473 8136 e3b2da7162e1

វាយ​សម្លាប់​បុរស​ម្នាក់ យក​សព​ទៅ​បោះចោល​នៅ​ប្រឡាយទឹក​ដូច​អាពត​

    កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​សម្លាប់ចោល ហើយ​សព​ជនរងគ្រោះ ត្រូវបាន​ឃាតករ​យកទៅ​បោះចោល​នៅតាម​ប្រឡាយទឹក ដែល​ករណីនេះ​ត្រូវបាន​សមត្ថកិច្ច សន្និដ្ឋាន​ជំហាន​ដំបូង​ថា គឺជា​រឿង​គំនុំ​។​

    សព​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​នៅក្នុង​លូ​ប្រឡាយទឹក ត្រង់ចំណុច​ទួល​ជ្រៃ​ខាងលិច ភូមិ​កែ​រ៉ង​ចំងាយ ប្រមាណ​ប្រហែល​២​គីឡូម៉ែត្រ ពី​ភូមិ​ដេ​ល​ស្ថិតនៅ ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​។​

    បន្ទាប់មក​សមត្ថកិច្ច បាន​ចុះមក​ពិនិត្យមើល​សាកសព​នៅ​និង​កន្លែងកើតហេតុ ដោយ​ឃើញ​មាន​ស្នាមរបួស​លើ​ផ្ទៃមុខ រយះ​ច្រមុះ​ប្រវែង​មួយ​សង់ទីម៉ែត្រ​ជំរៅ​៥​សង់ទីម៉ែត្រ រយះ​ត្រចៀក​ខាងឆ្វេង​ប្រវែង​៣​សង់ទីម៉ែត្រ របួស​ក្បាល​ផ្នែក​ខាងក្រោយ​ប្រវែង​១០​សង់ទីម៉ែត្រ រយះ​ចង្ការ​ប្រវែង​៩​សង់ទីម៉ែត្រ ជំរៅ ១​សង់ទីម៉ែត្រ រយះ​បបូរមាត់​ខាងលើ​ផ្នែក​ខាងឆ្វេង​ប្រវែង​២​សង់ទីម៉ែត្រ និង​រយះ​ចិញ្ចើម​លើ​ផ្នែក​ខាងឆ្វេង​៣​សង់ទីម៉ែត្រ ជំរៅ​១​សង់ទីម៉ែត្រ​។​

    ប៉ូលិស​បានឱ្យដឹងថា សាកសព​ឈ្មោះ សុខ ភក្តី អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់រ​ទះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​ប្រពន្ធ​ឈ្មោះ ឡុង សោភា អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

    ក្នុងករណីនេះ​កម្លាំង​ប៉ូលិស​កំពុង ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់