adverise with khmeread 62b22ad1 64d9 44a5 a84a 3c247795fb2a

រថយន្ត​បើកច្រាសទិស​ បុក​ម៉ូ​តូ ​រងរបួស​ធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​បែកក្បាល​ហូរឈាម​កក្លាក់ បន្ទាប់​បើក​ម៉ូ​តូ កាត់​តាមផ្លូវ​បេតុង​ក្នុងភូមិ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​បើក​ច្រាសទិស​គ្នា​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​៩ ​និង​៤៥​នាទី​យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​តាមផ្លូវ​បេតុង ខាងកើត​វត្ត​ជន្លង់ម្លូ ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ តាម​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១។​

    បន្ទាប់មក​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួយ​ធ្វើ​អន្តរាគមន៍​យក​យានយន្ត​ពាក់ព័ន្ធ​ទៅ​រក្សាទុក ដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់