adverise with khmeread 364665ed d3cb 4012 a6d6 1f7c4d601553

ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បានធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខ​ដី​ឡូ​ត៌​គ្មាន​លេខ ផ្លូវជាតិ​លេខ​១ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ ម៉ោង​១០​យប់ ។​

    ប៉ូលិស​និ​យា​ថា  ជនសង្ស័យ​ឈ្មោះ រុន សុធា​រ៉ា​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។ ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​ថ្នាំញៀន​) ០៣​កញ្ចប់​ថង់​តូច និង​ម៉ូតូ​០១​គ្រឿង ម៉ា​ក​ហ្វ្រេស ពណ៌ខ្មៅ គ្មាន​ស្លាក លេខ លេខ​ម៉ាស៊ី​ន ​201284។​

    ក្រោយ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ និង​វត្ថុតាង ខាងលើ ក៏បាន​នាំយកមក​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់