1

ក្រុម​ឡើង​ជើង Spurs អាច​យក ៣ ពិន្ទុ​ពី Watford បាន​ដែរឬទេ​ថ្ងៃនេះ​?

English Premier League សប្តាហ៍​ទី ១៩
* Watford(7) vs (4)Tottenham Hotspur, 22:00 PM

​ថ្ងៃនេះ​គឺជា​ប្រកួត​ដំបូង​របស់លោក Quique Sanchez Flores អ្នកចាត់ការ​ទូទៅ​ក្រុម Watford ដែល​ត្រូវ​ប៉ះគ្នា​ជាមួយ​ក្រុម​របស់លោក Mauricio Pochettino ក្នុង​ក្របខ័ណ្ឌ​លី​កំពូល​អង់គ្លេស Premier League ។ គ្រូបង្វឹក​ដែល​ទើបតែ​ដឹក​ដៃ​កូនក្រុម​របស់ខ្លួន​ឡើងមក​ពី​លី​ក Championship មួយ​នេះ​ពិតជា​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​របស់​កូនក្រុម​លោក​។ ស្ថិតិ​ប្រកួត ៥​លើក ក្នុង​លី​ក​ចុងក្រោយ​មកនេះ​ក្រុម​របស់លោក Flores បាន​យកឈ្នះ​លើ​គូប្រកួត​ចំនួន ៤ ដង និង​លើកចុងក្រោយ​បានបញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​ជាមួយ​ក្រុម Chelsea ។ ពិសេស​ជាងនេះទៅទៀត ការប្រកួត​ក្នុង​ទឹកដី​របស់​ក្រុម​មួយ​នេះ​ចំនួន ៩​លើក កន្លងមក​បាន​យកឈ្នះ​គូប្រកួត ៦​ដង និង​មិន​ឲ្យ​គូប្រកួត​មានលទ្ធភាព​ស៊ុត​បញ្ចូល​ទី​ក្រុម​ខ្លួន​សូម្បី​តែមួយ​គ្រាប់ ។ ក្រុម Watford នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ខ្លាំង Tottenham Hotspur ខណៈដែល​កីឡាករ​ខ្សែប្រយុទ្ធ Odion Ighalo គឺជា​កីឡាករ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​ការប្រកួត​នេះ​។​

​យើង​អាច​ទទួលស្គាល់ថា​ក្រុម Tottenham Hotspur គឺជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ជាងគេ​ក្នុង​រដូវ​កាល​នេះ យោងតាម​ការប្រកួត​ចំនួន ១៨​សប្តាហ៍ កន្លងមក ក្រុម​របស់លោក Pochettino បាន​ឈរលើ​លេខ​រៀង​ទី ៤ មាន ៣២​ពិន្ទុ រក​គ្រាប់​បាល់​បាន ៣១​គ្រាប់ និង​របូត​ទៅវិញ​ត្រឹមតែ ១៤​គ្រាប់ តែប៉ុណ្ណោះ ។ ក្រោយ​បំបាក់​ក្រុម Norwich ដោយ​លទ្ធផល ៣-០ ក្នុង​ថ្ងៃ Boxing Day រួចមក​ក្រុម​ជើង​ខ្លាំង​មួយ​នេះ​ផ្តោត​ចំណាប់អារម្មណ៍​ខ្ពស់​ម្តងទៀត​ទៅលើ​ជ័យជំនះ​ក្នុងការ​ប្រកួត​នាយ​ប់​នេះ ដើម្បី​បន្តដំណើរ​ទៅ​ប្រជែង​តំណែង​ជើងឯក​។ បច្ចុប្បន្ន​ក្រុម Spur មាន​គ​ន្លាត​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Leicester ត្រឹមតែ ៦​ពិន្ទុ​ប៉ុណ្ណោះ ។ ការវិល​ត្រឡប់មក​ការប្រកួត​វិញ​របស់​កីឡាករ​ខ្សែបម្រើ Mousa Dembélé គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ បូករួម​ទាំង​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ថែមទៀត​ធ្វើ​ឲ្យ​លោក Mauricio Pochettino កាន់​តែមាន​ជំនឿ​ចិត្ត​ខ្ពស់​ទៅលើ​ការប្រកួត​នា​រាត្រី​នេះ ។

* គ្រូបង្វឹក​ទាំងពីរ​នេះ​ធ្លាប់​ជួបគ្នា​ម្តងមកហើយ​ដោយ​លោក Quique Sanchez Flores បាន​ដឹកនាំ​ក្រុម​ជើង​ខ្លាំង Atletico Madrid បំបាក់​ក្រុម Espanyol របស់លោក Mauricio Pochettino នៅ​ឆ្នាំ ២០០៩ ក្នុង​លី​ក​លំដាប់​កំពូល​អេ​ស្ប៉ា​ញ La Liga ។

- ៥ ប្រកួត​ចុងក្រោយ​របស់ Watford

- ៥ ប្រកួត​ចុងក្រោយ​របស់ Tottenham Hotspur

- ប្រវត្តិ​ជួបគ្នា ៥ លើកចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Watford 1-2 Tottenham Hotspur​

មតិយោបល់