adverise with khmeread 8a47fcb0 5bdb 48a1 9942 8db9990867f3 %281%29   copy

ឪពុកចុង​រំលោភ​កូនដើម​តាំងពី​កំពង់ចាម​រហូតដល់​កោះ​កុង​ជាប់​ខ្នោះ​

    កោះកុង ៖ ឪពុកចុង​ម្នាក់​បាន​ចាប់រំលោភ​កូនដើម​តាំងពី​ខេត្តកំពង់ចាម​រហូតដល់​កោះកុង ដោយ​ម្តាយ​ក្មេងស្រី​ទ្រាំលែងបាន​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៥ ​ខែមិថុនា ​ឆ្នាំ​២០១៦ កន្លងទៅនេះ​ស្ថិតនៅ​ភូមិ​៣​ សង្កា​ត​ស្មាច់មានជ័យ​ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

    ការចុះ​ឃាត់ខ្លួន ​និង​ក្មេងស្រី​ដែល​ឪពុកចុង​ឃាំង​ក្នុង​បន្ទប់​ប្រុង​ចាំ​រំលោភ​ទៀត​ ​ធ្វើឡើង​ក្រោម​ការដឹកនាំ​លោក មីន រស្មី អធិការរង​ក្រុង​ខេមរភូមិន្ទ​រួមទាំង​មន្ត្រីក្រោមឱវាទ​។​

    ប៉ូលិស​បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ភ្លាម​កម្លាំង​ប៉ូលិស​បាន​ចាត់​កម្លាំង​ចុះជួយ​ក្មេងស្រី​រងគ្រោះឱ្យរួច​ផុតពី​ក្នុង​បន្ទប់​ដោយ​សុ​វត្តិភាព ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុង​បាន​ភ្លាមៗ​ដែរ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ឡោ សារាយ អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​គោក​ព្រីង ស្រុក​ចំការលើ ខេត្តកំពង់ចាម មានមុខ​របរ​លក់​ការ៉េម​។​ ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ គ្រឿង វាសនា អាយុ​៣៥​ឆ្នាំ ។ ចំណែក ក្មេងស្រី​រងគ្រោះ ឈ្មោះ យ​.​ឧ​.​ស អាយុ​១៥​ឆ្នាំ មានមុខ​របរ​លក់​ស្រា​បៀរ​នៅ​ក្លឹប​កម្សាន្ត​អ៊ិ​ច​ស្តារ​។​

    ក្រោយពី​ធ្វើការ​សាកសួរ​ឪពុក​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​មែន​តាំងពី​ក្រុមគ្រួសារ​រស់នៅ​ខេត្តកំពង់ចាម​រហូតដល់​ខេត្តកោះកុង​។​

    ចំណែក​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ឪពុកចុង​នាង​បាន​ចាប់​នាង​រំលោភ​តាំងពី​អាយុ​១៤​ឆ្នាំ​មកម្ល៉េះ​គឺ​តាំងពី​ខេត្តកំពង់ចាម​រហូតដល់​មក​រស់នៅ​ខេត្តកោះកុង​ ហើយ​ទង្វើ​ដ៏​អាក្រក​របស់​ឪពុកចុង​គឺ​រាប់​ភ្លេច​ហើយ​ឱ្យតែ​ម្តាយ​មិន​នៅផ្ទះ ហើយ​គំរាម​ថាបើ​បែកការណ៍​គាត់​នឹង​អា​រក​សម្លាប់​ទាំង​ម្តាយ​និង​កូន​ទើប​នាង​លាក់​ម្តាយ​រហូត​ខ្លាច​ឪពុកចុង​សម្លាប់​ម្តាយ​និង​ខ្លួន ដល់​មាន​ផ្ទៃពោះ​១​ខែ​ទើប​បែកការ​ណ៍ហើយ​ទ្រាំលែងបាន​អំពើ​ឃោរឃៅ​ទើប​ប្រាប់​ម្តាយ​។ នៅ​យប់​ថ្ងៃទី​២៥​ ខែមិថុនា​នេះ​ឪពុកចុង​បាន​ចាប់​នាង​ឱ្យចូល​បន្ទប់​ហើយ​ដេញ​ឱ្យ​ម្តាយ​ទៅ​ទិញ​កាត​ទូរស័ព្ទ​ប្រុង​ចាប់រំលោភ​ទៀត​តែ​ម្តាយ​ដឹង​សកម្មភាព​មុន​បាន​ទៅប្តឹង​សមត្ថកិច្ច​តែម្តង​។​

    ចំពោះ​ករណី​ខាងលើ​សមត្ថកិច្ច​បានក​សាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕


adverise with khmeread

មតិយោបល់