adverise with khmeread 4c47c928 d7f5 4b12 a1bf f866fb2880f2

រថយន្ត​ហ៊ីយ៉ាន់​ដាយ​បុក​អ្នកជិះ​ម៉ូតូ​បើក​ឆ្លងផ្លូវ​របួសធ្ងន់​ម្នាក់​

    ពោធិ៍សាត់ ​៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រថយន្តបុក​ពេញទំហឹង ខណៈ​បុរស​រូបនេះ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​០៣​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​មុខ​ក្លោងទ្វារ​ចូល​វត្ត​ភ្លៅ​មាន ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​បានឱ្យដឹងថា បុរស​រងរបួស​ធ្ងន់​ឈ្មោះ វុ​ធ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្រូចសើច ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ បុរស​រូបនេះ​ធ្វើដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិសាត់ 1D 2841 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​ជាតិ​លេខ​៥។​

    លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​កំពុងបើក​យ៉ាង​លឿន​បាន​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​សន្លប់​ស្ដូកស្ដឹង​តែម្តង​។​

    រថយន្ត​នោះ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T 4217 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​លិចទៅ​កើត​(​អ្នកបើកបរ​រត់គេច​ខ្លួន​)​។ ជន​រងរបួស​បា​នប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាកាន ដោយឡែក​វត្ថុតាង​ម៉ូតូ​និង​រថយន្ត​បានប្រគល់​ឱ្យ​ប៉ូលិស​ជំនាញ​ខេត្ត​ដើម្បី​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់