9ce6b45e 5255 4af4 98c8 0df0d983397a

ឃាត់​ស្រី​ស្អាត​៤​នាក់​ ជាអ្នក​កត់​កន្ទុយ​លេខឆ្នោត​

    ភ្នំពេញ ៖ ស្រី​ស្អាត​៤​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣ ​និង​១៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ សង្ស័យ​ពាក់ព័ន្ធ​ករណី​បើក​ល្បែង​កត់​កន្ទុយលេខ និង​មិន​ព្រម​រាងចាល ទោះជា​ធ្លាប់​ចាប់​ចំនួន​បួន​លើក​ក៏ដោយ។​

    ប៉ូលិស​បាន​បង្ក្រាប​នៅផ្ទះ​លេខ​២០០​លក់​គ្រឿងទេស​យីហោ លី សុគន្ធា ស្ថិតនៅ ផ្លូវ​លេខ ៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​ដឹកនាំ​ដោយ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ និង​មានការ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​។​

    បច្ចុប្បន្ន​ស្រី​ស្អាត​ទាំង​បួន​នាក់ និង​វត្ថុតាង​ចាប់​យកបាន យកទៅ​សាកសួរ រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​តាម​និតិ​វិធី​៕

មតិយោបល់