adverise with khmeread Belgium 21

Hazard ចាស់​បាន​ត្រឡប់មកវិញ និង​ជួយ​ឱ្យ​បែ​ល​ហ្សិ​ក​លុត​ហុង​គ្រី ៤-០ ឡើងទៅ​ជួប​វែ​ល​

    ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្រុម​តោ​ខៀវ Chelsea បាន​បញ្ចេញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​ក្នុង​ទីក្រុង Toulouse យប់មិញ​ពេល​ប៉ះ​ប្រកួត​ជាមួយនឹង​ហុង​គ្រី ដោយ​ញាក់​ធ្លាក់​ខ្សែការពារ​ពីរ​នាក់ និង​ស៊ុត​បញ្ចូល​ទី​បាន ១ គ្រាប់​។​

​    ​បែ​ល​ហ្សិ​ក​យប់មិញ​ទម្លាយ​សំណាញ់​ហុង​គ្រី ៤ គ្រាប់​ក្នុង​ស៊ុត​ចូល​ដោយ​កីឡាករ​ក្រុម Spurs ពីររូប​ផងដែរ គឺ​ខ្សែការពារ​ស្លាប Toby Alderweireld និង Michu Batshuayi​។​

​    ​Hazard ស៊ុត​ចូល​គ្រាប់​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅ​នាទី​ទី ៨០ មុនពេល​កីឡាករ Yannick Carrasco សម្រេចបាន​គ្រាប់​ទី​បួន​ឱ្យ​ជម្រើសជាតិ​ខ្លួន​។​

​    ​ក្នុងការ​ប្រកួត​នេះ Man of the match បាន​ទៅលើ​កីឡាករ Kevin De Bruyne របស់​ក្រុម Man City ដោយ​ជួយ​បង្កើត​គ្រាប់​បាល់​បាន​ពីរ​គ្រាប់ និង​ដើរតួនាទី​សំខាន់​ក្នុងការ​ប្រកួត​នេះ​។ 

​    ​បែ​ល​ហ្សិ​ក​នឹងត្រូវ​ជួប​ជាមួយនឹង​ក្រុម​វែ​ល នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សុក្រ ទី​២ ខែកក្កដា​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់