adverise with khmeread France

បារាំង​បះសក់​តង់​ទី​១ តែ​តង់​ទី​២ កីឡាករ Griezmann ជួយ​ម្ចាស់ផ្ទះ Euro ទៅ​វគ្គ​បន្ទាប់​

    ​កីឡាករ Antoine Griezmann ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​ក្នុង​ចន្លោះពេល ៤ នាទី​ជួយ​ឱ្យ​ជម្រើសជាតិ​បារាំង​ឈ្នះ​សាធារណរដ្ឋ​អៀរ​ឡង់ ២-១ ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ Euro 2016​។​

​    ​សាធារណរដ្ឋ​អៀរ​ឡង់​ធ្វើ​បានល្អ​ក្នុង​តង់​ទី ១ ដោយ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​បាន​មួយ​គ្រាប់​ធ្វើឡើង​ដោយ​កីឡាករ Robbie Brady ដោយសារ​កំហុស​កីឡាករ Paul Pogba របស់ Juventus​។​

​    ​បន្ទាប់​រង​ការគាបសង្កត់​ដោយ​សាធារណរដ្ឋ​អៀរ​ឡង់​ក្នុង​តង់​ទី ១ ចូលទៅ​តង់​ទី ២ នៅ​នាទី ៥៧ កីឡាករ Griezmann របស់ Athlico Madrid ធ្វើបាន ១ គ្រាប់​តាម​ស្មើ ហើយ​ត្រឹមតែ​បួន​នាទី​ក្រោយ​រូបគេ​ក៏​ធ្វើបាន ១ គ្រាប់​ទៀត​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​ឡើងទៅ​វគ្គ​បន្ទាប់​។​

​    ​បារាំង​នឹងត្រូវ​ប៉ះ​អង់គ្លេស​ឬ​អ៊ី​ស្លង់ នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៤ ខែកក្កដា​៕

adverise with khmeread
ប្រភព៖ Skysport

មតិយោបល់