adverise with khmeread Mats hummels michal duris slovakia germany euro 2016 3490895

អាល្លឺម៉ង់​នៅតែ​បន្ត​ខ្លាំង​ដូច​រហស្សនាម​ស្ទាំង​ដែក ខណៈ​ស៊ី​ផុយៗ​លើ​ស្លូ​វ៉ា​គី​ឆ្ពោះទៅ​វគ្គ​បន្ទាប់​

    ​ស្ទាំង​ដែក​អាល្លឺម៉ង់​នៅតែ​រក្សា​ទម្រង់​លេង​របស់ខ្លួន​បានល្អ​ឥតខ្ចោះ ខណៈ​ពួកគេ​លុត​ស្លូ​វ៉ា​គី ៣-០ កាលពី​ថ្ងៃអាទិត្យ​ឆ្លងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​។​

​    ​គ្រាប់​បើកឆាក​ដំបូង​ធ្វើឡើង​ដោយ​ខ្សែការពារ Jerome Boateng ដែល​ស៊ុត Volley ពី​ចម្ងាយ​នៅ​នាទី​ទី ៨ មុនពេល​កីឡាករ​កាំភ្លើង​ធំ Mesut Ozil ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​អត់​ចូល​។​

​    ​ពីរ​គ្រាប់​ទៀត​ធ្វើឡើង​ដោយ​កីឡាករ Mario Gomez និង Draxler នៅ​នាទី​ទី ៤៣ និង ៦៣ ដោយ​ចុងបញ្ចប់​គឺ​លុត​ស្លូ​វ៉ា​គី​ក្នុង​លទ្ធផល ៣-០​។​

​    ​ខណៈដែល​លុត​ក្រុម​ស្លូ​វ៉ា​គី​ផុយៗ អាល្លឺម៉ង់​នឹងត្រូវ​ប៉ះ​អ៊ីតាលី​ឬ​អេ​ស្ប៉ា​ញ​ដែល​សុទ្ធតែជា​ក្រុម​ខ្លាំង និង​ជា​គូប្រជែង​ដ៏​ពិបាក​សម្រាប់​អាល្លឺម៉ង់​នៅ​ថ្ងៃទី ៣ ខែកក្កដា​ខាងមុខនេះ​៕

 

adverise with khmeread
ប្រភព៖ Skysport

មតិយោបល់