adverise with khmeread Article 3661528 35b558f000000578 826 964x390

​ម៉ា​រ៉ា​ដូ​ណា​៖ បើ​ចាញ់​កុំមក​ផ្ទះ​វិញ​! ឥឡូវ Messi និង​ក្រុម​អា​ហ្ស​ង់​ទីន​ចាញ់​ឈី​លី​ទៅហើយ គិត​យ៉ាងម៉េច​វិញ​?

    ​Lionel Messi បាន​អង្គុយ​នៅលើ​កៅអី​បម្រុង​ដែល​ពោរពេញ​ទៅដោយ​ទឹកភ្នែក​រួមទាំង​ភាពស្ពឹក​ស្រពន់ និង​ការភ័យខ្លាច​។ ការទន្ទឹងរង់ចាំ​បាន​ឈានចូល​មកដល់​។ គាត់​ប្រហែលជា​មិនអាច​ឈ្នះ​សម្បី​ត្រឹមតែ​ពាន​មួយ​ជាមួយ​អា​ហ្ស​ង់​ទីន​។ ហើយ​ពេលនេះ គាត់​ត្រូវ​រួមចំណែក​មួយ​សម្រាប់​ការស្តីបន្ទោស​ចំពោះ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ឈី​លី​។​

​    ​Messi បាន​ស្ថិតនៅក្នុង​ជម្រើស​ដំបូង​ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​សម្រាប់​អា​ហ្ស​ង់​ទីន បន្ទាប់ពី Arturo Vidal បាន​បរាជ័យ​ការ​ស៊ុត​បើកឆាក​សម្រាប់​ឈី​លី​។ គាត់​ស៊ុត​ទៅខាង​ស្តាំ អ្នកចាំទី Claudio Bravo បាន​ដាច់​ចង្កេះ​ហក់​ទៅខាង​ឆ្វេង​។ ប៉ុន្តែ​សំណាង​មិនមាន​គ្រប់គ្រាន់​សម្រាប់​តារា​ឆ្នើម​ពិភពលោក​រូបនេះ​ទេ ដែល​គ្រាប់​បាល់​បាន​ហើរ​ឡើងទៅ​យ៉ាងខ្ពស់​ផុត​បង្គោល​ទី​។​

​    ​ក្រោយពី Bravo បាន​សង្គ្រោះ​គ្រាប់​បាល់​ដ៏​ល្អឥតខ្ចោះ​ដែល​ចេញពី​ថ្វី​ជើង​របស់ Lucas Biglia ការប្រកួត​ត្រូវបាន​កំណត់ ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ​របស់ Francisco Silva ដែល​បាន​ដឹក​ដៃ​ក្រុម​ជម្រើសជាតិ​ឈី​លី​ឈ្នះ​ពាន Copa America Centenario ជា​លើក​ទី​ប្រាំ​របស់ខ្លួន ខណៈដែល​ពួកគេ​ទើបតែ​ធ្វើបាន​សម្រេចពាន​នេះ​ពីរដង​ជាប់​គ្នា​គិត​ទាំង​លើក​នេះ​។​

​    ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​បាន​ចំណាយពេល​ដើរ​លើ​វិថី​បាល់ទាត់​ជាតិ និង​អន្តរជាតិ​អស់ ២៣​ឆ្នាំ​ដោយ​គ្មាន​ពាន​នៅក្នុង​ដៃ ហើយ Messi នឹង​គ្មាន​ឱ​កា​ដ៏​ប្រសើរ​ជាង​នេះ​ម្តងទៀត​នោះឡើយ​ដើម្បី​ស្គាល់​រសជាតិ​កាន់​ពាន​ជា​លើកដំបូង​ជាមួយនឹង​ប្រទេសជាតិ​ខ្លួន​។ ពេលដែល​ពួកគេ​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​សម្រាប់​ប្រជែង​ពានរង្វាន់​ពិភពលោក World Cup ក្នុង​ឆ្នាំ ២០១៨ ម្ចាស់​ពានរង្វាន់ Ballon d'Or បួន​សម័យកាល​រូបនេះ​នឹងមាន​វ័យ​ឈានចូល​ដល់ ៣១​ឆ្នាំ​។​

​    ​ពួកគេ​បាន​បរាជ័យ​ទៅលើ​លទ្ធភាព​ដណ្តើមពាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បី​ឆ្នាំ​ជាប់ៗ​គ្នា​។ ពាន World Cup នៅក្នុង​ឆ្នាំ ២០១៤ ប៉ះ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ វា​បានទទួល​លទ្ធផល​ដ៏​អកុសល​។ នៅក្នុង​ឆ្នាំ ២០១៥ នៃ​ពានរង្វាន់ Copa America ជាមួយនឹង​ឈី​លី​ដដែល វា​បានត្រឹមតែ​បន្សល់​នៅ​ភាពឈឺចាប់​។ ហើយ​សម្រាប់​ពេលនេះ​? Messi ប្រហែលជា​ត្រូវតែ​ជឿជាក់ថា​ខ្លួន​ពិតជា​ត្រូវ​បណ្តាសា​មែនហើយ​។

​    ​គួរបញ្ជាក់​ថា​មុន​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ អតីត​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន លោក​ម៉ា​រ៉ា​ដូ​ណា​បាន​ប្រាប់​ក្រុម​អា​ហ្ស​ង់​ទីន​ថា បើ​ចាញ់ កុំ​វិល​ត្រឡប់មក​ស្រុក​វិញ​។ ដូច្នេះ​ឥឡូវ​ក្រុម​នេះ​ចាញ់ហើយ គួរ​ទៅ​ស្រុក​វិញ​ឬក៏​អត់​?៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់