adverise with khmeread 270864c5 6ed1 4471 8cd6 3c490952f4cb

ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​ កើតឡើង​នៅ​ថ្ងែ​ទី​២៦​ មិថុនា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រមាណ​១០​ និង​៤០​នាទី​នៅ​ចំណុច​ក្រោយ​ផ្ទះ​ជនរងគ្រោះ ចម្ងាយ​៣០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ព្រែ​កមែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ លាស់​ ឡេង​ ភេទ​ប្រុស​ អាយុ​៧២​ឆ្នាំ ​ជាតិខ្មែរ ស្លាប់ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ខេត្តកណ្តាល​ មាន​មុខរបរ​កសិករ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៦​ មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រមាណ​១០​ និង​៤០​នាទី​ឈ្មោះ​ ឡេង​ ម៉ើ ​ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ​ ភ្ញាក់​ក្រោក​ឡើង​មិនឃើញ​ឪ​ពុក​បង្កើត​សម្រាន្ត​នៅលើ​គ្រែ​ក្រោមផ្ទះ​ក៏​ហៅ​ឈ្មោះ​ ផុន​ ប៉ិ​ច ឱ្យដើររក​ហើយក៏​នាំគ្នា​ជួយ​ដើរទៅ​ទិស​ខាងលិច​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ បានឃើញ​ឈ្មោះ​ លាស់ ឡេង ​ចងក​នឹង​ចំណង​ខ្សែ​នីឡុង​ ពណ៌​ខ្មៅ ​នៅ​នឹង​ដើម​ទុំទេស​កម្ពស់​ពី​ដី​១,៥០​ម៉ែត្រ។​

    បន្ទាប់មក​អ្នក​ទាំង​០២ ​ក៏បាន​កាត់​ចំណង​យក​សព​ជនរងគ្រោះ​មក​ផ្ទះ​រួចមក​រាយការណ៍​ដល់​ប៉ូលិស​ប៉ុស្តិ៍​ស្អាង​ភ្នំ។ ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង បាន​ចុះ​ទៅដល់​កន្លែង​កើ​តហេតុ ​និង​រាយ​ការសុំ​កម្លាំង​ជំនាញ​ពិនិត្យ​សព ដោយ​មាន​ការចូលរួម​លោក​មេភូមិ​ក្រុមប្រឹក្សាឃុំ ​បាន​ពិនិត្យឃើញថា ឈ្មោះ លាស់ ​ឡេង បាន​យក​ខ្សែ​នីឡុង​ ពណ៌​ខ្មៅ ​ធ្វើអត្តឃាត​ចងក សម្លាប់ខ្លួន​ប្រាកដ​មែន មិនមាន​ពាក់​ព័ន្ធ និង​បទល្មើស​អ្វី​ឡើយ​។​

    ក្រោយ​ពិនិត្យ​រួច​សព​ត្រូវ​បានប្រគល់​ឱ្យ​ទៅ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់