1

សម្រាប់​ខ្ញុំ​ជាមួយ​ក្រុម​ជ្រើស​ត្រូវ​បានបញ្ចប់​ហើយ​! Messi ប្រកាស​សារ​ដ៏​ក្តុកក្តួល​ទៅដល់​អ្នកគាំទ្រ​បាល់ទាត់​ក្រោយ​បរាជ័យ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បី​លើក​ផ្ទួនៗ​

    ​Lionel Messi ដែល​ក្រៀម​ក្រំចិត្ត​ជាខ្លាំង​នោះបាន​ប្រកាសថា​គាត់​បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ហើយ​។​

​    ​ខ្សែប្រយុទ្ធ​ឆ្នើម​ពិភពលោក​រូបនេះ​បាន​បរាជ័យ​ទៅលើ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអាមេរិក Copa America Centenario ដែល​ប៉ះ​ជាមួយ​ក្រុម​ឈី​លី ខណៈដែល​ក្រុម​ជម្រើសជាតិ​របស់គាត់​បា​ន​បាត់បង់​ឱកាស​លើក​ពាន​បី​លើក​ជាប់ៗ​គ្នា​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ខ្លួន​។​

​    ​Messi ដែល​សម្រក់​ទឹកភ្នែក​បន្ទាប់ពី​ការប្រកួត បាន​និយាយ​ក្រោយ​ការប្រកួត​ត្រូវ​បញ្ចប់​ទៅកាន់​ទូរទស្សន៍​អា​ហ្ស​ង់​ទីន ហើយ​បាន​ពន្យល់​អំពី​សម្រេចចិត្ត​របស់គាត់​។ គាត់​បានប្រកាស "​ពេលវេលា​មកដល់​ហើយ​។ វា​ត្រូវ​បញ្ចប់​ហើយ​សម្រាប់​ខ្ញុំ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​"​។

​    ​"​ពាន​ជម្រើសជាតិ​មិនមែន​សម្រាប់​ខ្ញុំ​ទេ​។ ឆ្លងកាត់​វគ្គ​ផ្តាច់ព្រ័ត្រ​បួន​លើក​ទៅហើយ​នៅតែ​ស៊យ​។ ការសម្រេចចិត្ត​ត្រូវតែ​កើតឡើង ខ្ញុំ​គិត​អ៊ីចឹង​។ ជ័យជម្នះ​ជា​អ្វីដែល​ខ្ញុំ​ចង់បាន​ជាទីបំផុត​។ ប៉ុន្តែ​វា​មិន​បានមក​ឡើយ​។ ខ្ញុំ​យល់ថា​ប៉ុន​ហ្នឹង​គឺ​គ្រប់គ្រាន់​ហើយ​។ ឥឡូវនេះ​វា​ជា​អារម្មណ៍​របស់ខ្ញុំ ដែល​ខ្ញុំ​គិតបែបនេះ​។ វា​ជាការ​ខកចិត្ត​ដ៏​ធំធេង​បំផុត​"​។​

​    ​ការសម្រេចចិត្ត​របស់ Messi ត្រូវបាន​បង្កឡើង​ដោយ​ការខកចិត្ត​ដ៏​ចុកចាប់​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់គាត់ និង​ការខឹង​សម្បារ​ជាមួយនឹង AFA (​សមាគម​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន​)៕


   

ប្រភព៖ ដេលីមែល

មតិយោបល់