5dc12367 caf2 420c 9f8b b3d269355dd4

ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ខារ៉ាអូខេ​ ហង្ស​មាស​

    បាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​យីហោ ​ហង្ស​មាស ​ស្ថិតក្នុង​ក្រុមទី​៤២ ភូមិ២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ កាលពី​ល្ងាច​ថ្ងៃទី​២៦​ មិថុនា ​ឆ្នាំ​២០១៦ ​ដោយ​មិនដឹង​មូលហេតុ។​

    ប៉ូលិស​បានឱ្យដឹងថា ស្ត្រី​ដែល​ដេកស្លាប់​ឈ្មោះ​ គួ​ន  ណិ ហៅ​នី​ អាយុ៤២​ឆ្នាំ​ មុខរបរ​ជា​កម្មករ​អនាម័យ​មាន​ទីលំនៅ​ក្នុង​ក្រុមទី៣២ ​ស្ថិត​ក្នុងភូមិ២០​ឧសភា សង្កាត់​ស្វាយប៉ោ  ក្រុង​បាត់ដំបង​។​

    តាម​ប្រភពពី​បុគ្គលិក​បម្រើការ​នៅក្នុង​ហាង​ខារ៉ាអូខេ ​ហង្ស​មាស ​បានឱ្យដឹងថា រយៈពេល​កន្លងមក​ស្ត្រី​ដែល​ដេកស្លាប់​ខាងលើ​គាត់​មាន​ជំងឺ​ផ្ទាល់ខ្លួន​យូរណាស់​មកហើយ​គឺមាន​អាកា​រៈ​ហើមជើង​រូបគាត់​តែង​ចាក់​ថ្នាំ​ក្នុង​មួយខែ​ម្តង​។​

    ប្រភព​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ម៉ោង​ប្រមាណ​២ ​និង១៥​នាទី​រសៀល​ថ្ងៃទី​២៦ ​មិថុនា អ្នកធ្វើការ​ជាមួយគ្នា​បាន​ទៅ​ហៅ​ស្ត្រីជន​រងគ្រោះ តែ​គាត់​ឆ្លើយ​ហាក់ដូច​រវើរវាយ​។ បន្ទាប់មក​គាត់​បាន​ដើរចេញ​មកវិញ​លុះដល់​ម៉ោង​៤ និង២០​នាទី​ល្ងាច​គាត់​ក៏បាន​ទៅ​ដាស់​ម្តងទៀត​ឃើញ​ស្ត្រី​ជា​ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​ធ្វើ​កោសល្យវិច័យ​បាន​សន្និដ្ឋានថា​សាកសព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ផ្ទាល់ខ្លួន​ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​យកទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​បរិវេណ​វត្ត​ដំរី​ស​ក្នុង​ក្រុង​បាត់ដំបង​៕

មតិយោបល់