adverise with khmeread  87397401 capture

អតីត​អង្គរក្ស​ជំនិត​លោក Bin Laden បាន​ស្លាប់​ហើយ​

​ប្រភព​វេជ្ជសាស្ត្រ​នានា​នៅក្នុង​ប្រទេស​យេ​ម៉ែន​បាន​ឲ្យ​ដឹងថា លោក Nasser al-Bahri អតីត​អង្គរក្ស​លោក Osama Bin Laden បាន​ស្លាប់​ហើយ​បន្ទាប់ពី​កើត​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មក​។ 

​ប្រភព​ទាំង​នោះបាន​ឲ្យ​ដឹងថា លោក Bahri ជនជាតិ​យេ​ម៉ែន បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ខាងត្បូង​ទីក្រុង Mukalla​។ គេ​ជឿថា លោក​មាន​អាយុ​ប្រហែល​ខ្ទង់ ៤០ ឆ្នាំ​ប៉ុណ្ណោះ​។ 

​លោក Bahri ដែល​គេ​ស្គាល់​ដែលថា ឈ្មោះ Abu Jandal ធ្លាប់ជា​អ្នកបើកបរ​ឲ្យ​មេដឹកនាំ​អាល់​កៃ​ដា​ដែល​មរណា​ទៅនេះ នៅពេល​រូបលោក​បាន​ស្ថិតនៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ 

Bahri ត្រូវបាន​ដោះលែង​ពី​គុក​មួយ​នៅ​ឆកសមុទ្រ​ក្វា​តេ​ម៉ា​ឡា និង​បាន​វិលត្រឡប់​មក​យេ​ម៉ែន​វិញ​ក្នុង​ឆ្នាំ ២០០៨​។ បុរស​រូបនេះ​ធ្លាប់បាន​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​ដោយ​ពួក​ឧទ្ទាម​ជ្រុលនិយម​អ៊ីស្លាម​នៅ​ប្រទេស​បូ​ស្ន៊ី សូ​ម៉ាលី និង​អា​ហ្វ​ហ្គា​នី​ស្ថាន​អំឡុង​ទសវត្សរ៍ ១៩៩០ ប៉ុន្តែ​ក្រោយមក​បានចេញ​ពី​ក្រុម​អាល់​កៃ​ដា​។ 

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ីក្នុង​ឆ្នាំ ២០១០ លោក Bahri បាន​ព្រមាន​មនុស្ស​វ័យក្មេង​នៅ​ប្រទេស​យេ​ម៉ែន​ថា​ងាយ​នឹង​ជាប់អន្ទាក់​ការអូសទាញ​របស់​ក្រុម​ជ្រុលនិយម​ខ្លាំងណាស់​។ 

​លោក Bin Laden ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​ពិសេស​អាមេរិក​នៅក្នុង​កា​រ​ឆ្មក់​វាយប្រហារ​មួយ​នៅ​ខេត្ត Abbottabad ប្រទេស​ប៉ា​គី​ស្ថាន​នៅ​ខែឧសភា ឆ្នាំ ២០១១៕ 

adverise with khmeread
ប្រភព៖ ប៊ីប៊ីស៊ី

មតិយោបល់