B92afc32 2ff9 4f68 8354 cf659835cdee

ខ្ចី​ម៉ូតូ​មួយ​ភ្លេ​ត​យកទៅលក់​ចូល​ក្លឹប ជាប់​ខ្នោះ​ប៉ូលិស

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​ម៉ោង​០១ ​និង​៣០​នាទី​ទាបភ្លឺ​ឈានចូល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦ នៅមុខ​ក្លឹប​ម៉ូ​ណា​កូ ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ពីបទ​ស៊ីដាច់​ម៉ូ​តូមួយគ្រឿង។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ឌឹ​ម វណ្ណដា អាយុ​២២​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​មេស​ប្រ​ច័ន្ទ ឃុំ​មេស​ប្រ​ច័ន្ទ ស្រុក​ពារាំង ​ខេត្តព្រៃវែង​ ខ្ចី​ម៉ូតូ​ជិះ​ហើយ​យកទៅ​បាត់​។​

    ចំណែក​ម្ចាស់​ម៉ូតូ​ជាដើម​បណ្តឹង​ឈ្មោះ ​ម៉ម បូ​រ៉ុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៩៣​អា ​ផ្លូវ​លេខ​២៦ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​ ម៉ូតូ​ដែល​ស៊ីដាច់​ម៉ាក​គុប​សេ​៥០ ​ពណ៌​ស្លែ​ស្លា​ លេខ​កំពង់ចាម 1A-2529។​

    ប៉ូលិស​បន្តថា ដំបូង​ជនល្មើស​ខ្ចី​ម៉ូតូ​មួយ​ភ្លេ​ត ហើយ​យកទៅ​បាត់​កាលពី​ថ្ងៃទី​១៩​ មិថុនា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១​រសៀល។ លុះដល់​ម៉ោង​អា​ធ្រា​ត្រ​ថ្ងៃទី​២៦​ មិថុនា​ជនរងគ្រោះ​ឃើញ​ជនល្មើស​នៅក្នុង​ក្លឹប ​ម៉ូ​ណា​កូ ក៏​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បាន​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ទៅ​សាលាដំបូង​៕​

មតិយោបល់